រដ្ឋាភិបាលកូរ៉េគ្រោងវិភាជន៍ថវិកា៩២៨លានដុល្លារអភិវឌ្ឍថាមពលនុយក្លេអ៊ែរនិងអ៊ីដ្រូសែន

ដោយ: គង់ លាងហួរ

សេអ៊ូល: ក្រសួងឧស្សាហកម្មបានរាយការណ៍ឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូង នឹងផ្តល់ថវិកាចំនួន១,២១ពាន់ពាន់លានវ៉ុន(ប្រហែល៩៨២,៣លានដុល្លារ) សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យានៅក្នុងថាមពលនុយក្លេអ៊ែរ អុីដ្រូសែន និងធនធានថាមពលផ្សេងៗទៀត។

ថវិកានេះបានកត់សម្គាល់កំណើន០,៨ភាគរយ ក្នុងមួយឆ្នាំ ដោយសារប្រទេសនេះបានស្វែងរកការធានានូវបច្ចេកវិទ្យាទំនើប ដើម្បីធានាបាននូវសុវត្ថិភាពថាមពល និងដើម្បីសម្រេចបាននូវគោលដៅគ្មានការបំភាយឧស្ម័ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងចំណោមថវិកាខាងលើនេះ នៅក្នុងនោះថវិកាចំនួន២០៥,៩ពាន់លានវ៉ុន នឹងត្រូវបានផ្តល់ជូនសម្រាប់ថាមពលអ៊ីដ្រូសែន និងបច្ចេកវិទ្យាពាក់ព័ន្ធ។

ចំណែកថវិកា១៩៦,៩ពាន់លានវ៉ុនទៀត នឹងត្រូវចំណាយលើបច្ចេកវិទ្យាសម្រាប់ធនធានថាមពលកកើតឡើងវិញ រួមទាំងកោសិកាពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងឥន្ធនៈជីវៈ ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់ប្រទេសកូរ៉េខាងត្បូង។

រដ្ឋាភិបាលកូរ៉េក៏គ្រោងនឹងចំណាយប្រាក់ចំនួន១៧៣,៦ពាន់លានវ៉ុន នៅក្នុងវិស័យថាមពលនុយក្លេអ៊ែរ រួមទាំងការអភិវឌ្ឍន៍ម៉ាស៊ីនរ៉េអាក់ទ័រខ្នាតតូចផងដែរ។

យោងតាមមន្ត្រីក្រសួងមួយរូបបានបញ្ជាក់ថា ថវិកាប្រមាណ៩,៦ភាគរយនឹងត្រូវចាត់ចែងទុកសម្រាប់គម្រោងថ្មីៗ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗ។ មន្ត្រីរូបនោះបានបន្ថែមថា រដ្ឋាភិបាលគ្រោងនឹងទទួលពាក្យស្នើសុំ នៅខែមីនា និងខែមេសា និងជ្រើសរើសគម្រោង ដែលនឹងទទួលបានសិទ្ធិទទួលបានការឧបត្ថម្ភធនរបស់រដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here