កម្ពុជាចូលរួមពិធីសម្ពោធពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៦ និងពិព័រណ៍នាំចេញ-នាំចូលគុនមីងចិនលើកទី២៦

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ប្រតិភូជាន់ខ្ពស់កម្ពុជា កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ពិព័រណ៍ចិន-អាស៊ី ខាងត្បូងលើកទី៦ និងពិព័រណ៍នាំចេញ-នាំចូល គុនមីងចិនលើកទី២៦ បានបើកសម្ភោធនៅទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន។

ពិធីនេះមានការអញ្ជើញចូលរូម ពីលោកឈួន ដារ៉ា រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមពិធីសម្ភោធពិព័រណ៍តាមប្រព័ន្ធអនឡាញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីសម្ភោធពិព័រណ៍ខាងលើនេះ បានប្រព្រឹត្ត ទៅក្រោមអធិបតីភាពលោក Wang Yubo អភិបាលខេត្តយូណាន និងលោកLi Fei ជំនួយការរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសចិន និងមានការចូលរួមពី និងរដ្ឋមន្រ្តី អនុរដ្ឋមន្រ្តីនៃបណ្តាប្រទេសនានា ជាពិសេសមានការចូលរួមថ្លែងសុន្ទរកថាពីឯកឧត្តមរដ្ឋមន្រ្តី និងអភិបាលខេត្ត នៃប្រទេសនៅក្នុងតំបន់អាស៊ីខាងត្បូងរួមមានកម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ាជាដើម។

ក្រោមប្រធានបទ “ការចែករំលែកឱកាសថ្មី និងការស្វែងរកការ អភិវ​ ឌ្ឍន៍ថ្មីរួមគ្នា” នៃពិព័រណ៍ចិន-អាស៊ីខាងត្បូងឆ្នាំនេះ ក្នុងគោល​គោលបំណងពន្លឿនការតភ្ជាប់រវាងទីផ្សារធំៗទាំងពីរ នៃប្រទេសចិន និងអាស៊ីខាងត្បូង ចែករំលែកឱកាសនៃ ការអភិវឌ្ឍន៍ថ្មីរបស់​ប្រទេស​ចិន និងរួមគ្នាស្វែងរកកាលានុវត្តភាពថ្មី សម្រាប់​កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍រវាងប្រទេសចិន-អាស៊ីខាងត្បូង។

ក្នុងរយៈពេល៤ថ្ងៃ​នៃពិព័រណ៍នេះ តំណាងមកពី៨០ប្រទេសក្នុងតំបន់ និងអង្គការអន្តរជាតិ ស្ថាប័នរដ្ឋាភិបាល និងក្រុមហ៊ុនចិន-បរទេសល្បីៗ​បានចូលរួម​ដាក់តាំង​បង្ហាញផលិតផល និងសេវាកម្មពាក់ព័ន្ធវិស័យកសិកម្មទំនើប ថាមពល​បៃតង​ វប្បធម៌ទេសចរណ៍ និងបច្ចេកវិទ្យាព័ត៌មានជាដើម។

ពិព័រណ៍ចិន- អាស៊ីខាងត្បូង ​បានចាប់ផ្តើម​តាំងពីឆ្នាំ២០១៣ ក្នុងគោលបំណង​ពង្រឹង កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង រវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ីខាងត្បូង។ ពិព័រណ៍នេះ បានក្លាយជាវេទិកាដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរ និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសចិន ជាមួ​យអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងប្រទេសជុំវិញពិភពលោក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here