ក្រុមហ៊ុនGoogleគ្រោងផ្តល់ប្រាក់ចំនួន១លានដុល្លារដល់អង្គភាពMandai Nature

ដោយ: លាងហួរ

សឹង្ហបុរី: ក្រុមហ៊ុន Google នឹងផ្តល់ប្រាក់ចំនួន១លានដុល្លារអាមេរិកដល់ អង្គភាព Mandai Natureដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សGoogleមួយនេះ ចូលរួមដោះស្រាយវិបត្តិអាកាសធាតុដែលកំពុងបន្ត។

ក្រុមហ៊ុន Google បាននិយាយថា ជំនួយនេះនឹងស្ថិតក្រោមរូបភាពមនុស្សធម៌របស់ Google គឺនឹងជួយ Mandai Nature ដើម្បីពន្លឿនការវិនិយោគ លើដំណោះស្រាយអាកាសធាតុ ដែលផ្តល់អត្ថប្រយោជន៍ដល់ធម្មជាតិ និងប្រជាជននៅអាស៊ីអាគ្នេយ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយនឹងការផ្តល់មូលនិធិនេះ អង្គភាព Mandai Nature នឹងគាំទ្រដល់សម្ព័ន្ធ ដំណោះស្រាយអាកាសធាតុអាស៊ីអាគ្នេយ៍ និងធម្មជាតិ ដែលរួមមានអង្គការមិនរកប្រាក់ចំណេញផ្នែកបរិស្ថាន និងអភិរក្សចំនួនប្រាំបីដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោក។

Mandai Nature គឺជាអង្គភាពអភិរក្សសត្វព្រៃ ប៉ុន្តែអង្គភាពនេះក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រជុំភាពជាដៃគូ និងសម្ព័ន្ធភាពសហការពីភាគីពាក់ព័ន្ធជាច្រើន ដើម្បីដោះស្រាយនូវលទ្ធផលសំខាន់ៗ នៃការអភិរក្ស ដែលក្នុងនោះដំណោះស្រាយ ផ្អែកលើអាកាសធាតុអាស៊ីអាគ្នេយ៍ និងធម្មជាតិ។

នាយកគ្រប់គ្រងក្រុមហ៊ុនGoogle ប្រចាំប្រទេសសឹង្ហបុរីបានប្រាប់សារពត៌មានCNA ថា យើងសង្ឃឹមថា តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណង យើងអាចជួយពួកគេ និងសម្ព័ន្ធបង្កើតដំណោះស្រាយបច្ចេកវិទ្យាដែលពួកគេត្រូវការ ដើម្បីកំណត់អត្តសញ្ញាណដំណោះស្រាយផ្អែកលើធម្មជាតិ និងរួមចំណែកដល់ភពផែនដីឱ្យមាននិរន្តរភាពជាងមុន។

ជំនួយនេះត្រូវបានប្រកាស នៅក្នុងព្រឹត្តិការណ៍សម្ពោធក្រុមហ៊ុនGoogle ក្នុងប្រទេសសិង្ហបុរីនៅថ្ងៃអង្គារនេះ ដែលនិយាយអំពីបញ្ហាប្រឈមដ៏សំខាន់ សម្រាប់អង្គការមិនរកប្រាក់ចំណេញ ក្នុងការដោះស្រាយវិបត្តិអាកាសធាតុ ដែលកំពុងបន្តជាមួយនឹងកង្វះទិន្នន័យ និងភស្តុតាងដែលអាចទុកចិត្តបាន ដើម្បីជូនដំណឹងអំពីទីកន្លែង និងរបៀបអនុវត្តកម្មវិធីតាមល្បឿន និងទំហំដែលត្រូវការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here