សភាកម្ពុជាផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងជៀសវាងការយកពន្ធទ្វេរដង ជាមួយទីក្រុងម៉ាកាវ

ដោយ: លាងហួរ

ភ្នំពេញ: រដ្ឋសភាកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងរវាងប្រទេស កម្ពុជានិងរដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសម៉ាកាវ (SAR) របស់ប្រទេសចិន។

កិច្ចព្រមព្រៀងនេះស្តីពី ការជៀសវាងការយកពន្ធទ្វេរដង និងការទប់ស្កាត់ការគេចវេសសារពើពន្ធ ទាក់ទងនឹងពន្ធលើប្រាក់ចំណូល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កតិកាសញ្ញានេះ ត្រូវបានចុះហត្ថលេខារវាងប្រទេសកម្ពុជា និងរដ្ឋាភិបាលម៉ាកាវ SAR ក្នុងឆ្នាំ២០១៩។

លោកបណ្ឌិតអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងដូចគ្នាជាមួយប្រទេសចិន តំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) សឹង្ហបុរី ប្រ៊ុយណេថៃ វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងតួកគី។

លោកឈាង វុន ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃសភាបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់ការវិនិយោគទ្វេភាគី និងពាណិជ្ជកម្ម លំហូរមូលធន និងការចែករំលែកបច្ចេកវិទ្យា និងជំនាញ។

លោក ឈាង វុន បន្តថា កិច្ចព្រមព្រៀងនេះជា ឧបករណ៍ ផ្លូវ ច្បាប់ ដែល នឹង ជួយ ទាក់ទាញ ការ វិនិយោគ ផ្ទាល់ ពី បរទេស មក កម្ពុជា តាម រយៈ ការ លើក ទឹក ចិត្ត ផ្នែក ពន្ធ។

ក្រោយ ពី ព្រឹទ្ធសភា ពិនិត្យ រួច កតិកាសញ្ញា នេះ នឹង ត្រូវ ដាក់ ថ្វាយ ព្រះមហាក្សត្រ ខ្មែរ ដើម្បី អនុម័ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here