គំរោងវិនិយោគថ្មីៗធ្លាក់ចុះខ្លាំងក្នុងខែមិថុនាធៀបនឹងខែឧសភា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ តាមរយៈរបាយការណ៍របស់CDCបានបង្ហាញថា ទំហំទុនវិនិយោគដែលបានអនុម័តក្នុងខែមិថុនា បានដាំក្បាលចុះខ្លាំងធៀបនឹងខែឧសភាកន្លងមកនេះ។

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)​បានឱ្យដឹងថា នៅក្នុងមិថុនាកន្លងមក ស្ថាប័ននេះបានអនុម័តគម្រោ​ងវិនិយោគចំនួន១៤ ដែលមានទុនវិនិយោគចំនួន១២៣លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូន ដល់ប្រជាពលរដ្ឋចំនួន១១,៥៧០នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំនួននេះបើប្រៀបធៀបទៅនឹងខែ ឧសភាឆ្នាំ២០២២ កន្លងទៅ មានការថយចុះ ដែលកាលពីឧសភាឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគចំនួន២០គម្រោង មានទុនវិនិយោគចំនួន១៩៨,១លានដុល្លារអាមេរិក ដោយបានបង្កើតឱកាសការងារជូន ដល់ប្រជាពលរដ្ឋចំនួន១២៣៩៥កន្លែង។

ក្នុងចំណោមក្រុមចំនួន២០ក្រុមហ៊ុន ក្នុងនោះមានគម្រោងបង្កើតរោងចក្រកាត់ដេរ និងសម្លៀកបំពាក់ រោងចក្រផលិតសំបកកំប៉ុង រោងចក្រដំឡើងរថយន្ត រោងចក្រកែច្នៃដើមឫស្សី រោងចក្រផលិតថង់ប្លាស្ទិករោងចក្រផលិតគ្រឿងសង្ហារិម រោងចក្រផលិតកាវ ថ្នាំលាប ទឹកថ្នាំ រោងចក្រផលិតក្តារប៉ាកេ និងក្តាបន្ទះ រោងចក្រផលិតកាបូប និងរោងចក្រផលិតស្បែកជើង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here