ដោយ: លាងហួរ
សឹង្ហបុរី : ចំនួនលំនៅដ្ឋាននៅសឹង្ហបុរី មានតិចជាងមុនដែលបានបើកដំណើរការក្នុងប្រទេសនេះ ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២នេះ។ នេះគឺដោយសារវិធានការតឹងរ៉ឹងរបស់រដ្ឋាភិបាល។
យោងតាមទិន្នន័យពី Savills អ្នកអភិវឌ្ឍន៍អចលនទ្រព្យបានអោយដឹងថា ការបើកដំណើរការមានត្រឹមតែ៦១៣យូនីត នៅក្នុងត្រីមាសទី១ពោលគឺ៧៣.១% ទាបជាង២២៧៥ក្នុងត្រីមាសទី៤ឆ្នាំ២០២២។ នេះជាលើកទីមួយហើយដែលចំនួនយូនីត ដែលបានដាក់ដំណើរការបានធ្លាក់ចុះ ក្រោម១០០០យូនីត ចាប់តាំងពីត្រីមាសទី៤ នៃឆ្នាំ២០១៧។
ផ្អែកលើមូលដ្ឋានពីមួយឆ្នាំទៅមួយឆ្នាំ (YoY) ចំនួនយូនីតដែលបានដាក់ដំណើរការ គឺទាបជាង៨៣.៥%ផងដែរ។ ខណៈពេលដែលចំនួនយូនីត ដែលបានដាក់ដំណើរការមានកម្រិតទាប ក្នុងរយៈពេលបីខែក្នុងត្រីមាសនេះ ការកើនឡើងបន្តិច ត្រូវបានគេសង្កេតឃើញនៅក្នុងខែមីនា នៅពេលដែលអ្នកអភិវឌ្ឍន៍ បានចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីរយៈពេលពិធីបុណ្យ៕







