ក្រុមហ៊ុនក្នុងស្រុក និងសឹង្ហបុរីវិនិយោគរួមគ្នាលើការអភិវឌ្ឈមជ្ឈមណ្ឌលភស្តុភារកម្ម

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈក្រុមហ៊ុនក្នុងស្រុក World Bridge Group និងក្រុមហ៊ុនសឹង្ហបុរី YCG Group បានសហការគ្នា​លើការអភិវឌ្ឍន៍មជ្ឈមណ្ឌល ភ័ស្តុភារកម្មភ្នំពេញ។

ក្រុមហ៊ុនទាំងពីរ​បានចុះហត្ថលេខា លើអនុស្សារណយោគយល់គ្នា​នៅថ្ងៃទី​៣ ​ខែឧសភា នៅក្រសួងសាធារណការ​ និងដឹកជញ្ជូន​ ក្រោមវត្តមានរបស់លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ​និងដឹកជញ្ជូន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចសហការរវាងក្រុមហ៊ុនសិង្ហបុរី និងក្រុមហ៊ុនក្នុងស្រុក WBG នឹងធ្វើឱ្យចេញជារូបរាងឡើងនូវមជ្ឈមណ្ឌល ភ័ស្ដុ​ភារកម្មរបស់កម្ពុជាទៅតភា្ជប់ប្រព័ន្ធដឹក ជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្មប្រចាំតំបន់ និងពិភពលោក។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា មជ្ឈមណ្ឌលភ័ស្តុភារកម្មរាជធានីភ្នំពេញ នឹងជួយពង្រឹង ដល់ការតភ្ជាប់ប្រទេសកម្ពុជាជាមួយរំហូរពាណិជ្ជកម្ម ក្នុងតំបន់ឱ្យកាន់តែទូលំទូលាយ ជាពិសេសនៅក្នុង បណ្តារប្រទេស តាមដងទន្លេមេគង្គ រួមមានប្រទេសមីយ៉ាន់ម៉ា ឡាវ កម្ពុជា ថៃ និងវៀតណាម និងតំបន់និរតីនៃ ប្រទេសចិន ប្រកបដោយភាពប្រកួត ប្រជែងទាំងពេលវេលា និងការចំណាយលើការដឹកជញ្ជូនទំនិញ។

ការសិក្សាលើគម្រោងប្លង់អភិវឌ្ឍន៍ និងប្រតិបត្តិមជ្ឈមណ្ឌលភ័ស្តុភារកម្មនៅរាជធានីភ្នំពេញ គ្រោងចំណាយទុនក្នុងរង្វង់ជាង២០០លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here