ទឹកប្រាក់ចំនួន ៧០លានដុល្លារនឹងត្រូវប្រើប្រាស់វិនិយោគលើកំពស់ផែចំនួន៧ នៅតាមដងទន្លេនានា

ដោយៈម៉ាលីនណា

ភ្នំពេញៈ កំពង់ផែស្វយ័ត្នក្រុងភ្នំពេញ និងក្រុមហ៊ុនឯកជនបានសហការគ្នា ដោយបោះទុន៧០លានដុល្លារអាមេរិក ដើម្បីសាងសង់កំពង់ផែចំនួន៧ ក្នុងគោលដៅពង្រីកសក្តានុពលនៃការដឹកជញ្ជូនតាមផ្លូវទឹក។

ប្រតិភូរាេះជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកំពង់ផែភ្នំពេញ លផកហ៊ី ប៉ាវីបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា កំពង់ផែចំនួន ៤ ក្នុងចំណោមកំពង់ផែរណប ដែលបានគ្រោងទុកទាំង៧ កំពុងស្ថិតក្នុងការសាងសង់ហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា​ “ការសាងសង់កំពង់រណបនេះ គឺជាការវិនិយោគរបស់វិស័យឯកជន សហការជាមួយកំពង់ផែស្វ័យតភ្នំពេញ ដោយថវិកាសាងសង់បានមកពីវិស័យឯកជន និងដីសម្រាប់សាងសង់ជារបស់កំពង់ផែស្វ័យ ភ្នំពេញ”។

លោកហ៊ី ប៉ាវីបានថ្លែងឲ្យដឹងទៀតថា ទាក់ទងនឹងទុនវិនិយោគសាងសង់ អាចនឹងមានចំនួនខុសគ្នា ប៉ុន្តែក្នុងប្រមាណ១០លានដុល្លារ តម្លៃទៅតាមកន្លែងខ្លះ លើសពី១០លានដុល្លារ កន្លែងខ្លះអាចទាបជាង១០លានដុល្លារ អាស្រ័យទៅលើទំហំ និងតាមទីតាំងភូមិសាស្រ្តជាក់ស្តែង។

លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថាកំពង់ផែ រណបតាមដងទន្លេមេគង្គ និងទន្លេសា​ប គឺដើម្បីសម្រួលដឹកទំនិញ តាមបណ្តាខេត្ត ចូលទៅកំពង់ផែភ្នំពេញ ដើម្បីនាំចេញ។

គម្រោងចំណតផែរណបទាំង៧ ទីតាំងនោះរួមមាន ចំណតផែរណបពហុបំណងកោះរកា (LM២៦), ចំណតផែនកុងតឺន័រ LM១៧, ចំណតផែរពនពហុបំណងព្រែកអញ្ចាញ (UM១), ចំណតផែរណបពហុបំណងទន្លេបិទ (UN២), ចំណតផែនរណបពហុបំណងឆ្លូង (ក្រចេះ), ចំណតផែរណបពហុបំណងកំពង់ឆ្នាំង និងចំណតផែរណបពហុបំណងព្រែកក្តាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here