ដោយៈគង់ ម៉ាលីនណា
ភ្នំពេញ: ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា(FDI)សម្រេចបានទំហំទឹកប្រាក់សរុប៤៣៥៧លានដុល្លារកាលពីឆ្នាំមុន ថយចុះ៤៧ភាគរយបើធៀបនឹងទុកវិនិយោគក្នុងឆ្នាំ២០២០ ដែលមានតម្លៃវិនិយោគសរុប៨២៥០ លានដុល្លារ។

យោងតាមទិន្ឋន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា ការវិនិយោគផ្ទាល់ពីបរទេសមកពីប្រទេសចិន មានសន្ទុះជាងគេ ហើយនៅតែជាលំដាប់លេខ ១ ដែលកើនឡើង៦៧% ឬប្រមាណ២៣២៦លានដុល្លារ។
ដោយឡែក ការវិនិយោគផ្ទាល់ពីបរទេសពីប្រទេសសិង្ហបុរី និងអាមេរិក មានតម្លៃ១២១ លានដុល្លារ និង១៦៣លានដុល្លាររៀងៗគ្នាផងដែរ។

ចំណែកការវិនិយោគមកពីប្រទេសកូរ៉េខាងត្បូង មានតម្លៃ២៤លានដុល្លារ ថយចុះពី២៦២លានដុល្លារ ក្នុងឆ្នាំ២០២០ ខណៈមកពីប្រទេសជប៉ុន មានតម្លៃ៦១លានដុល្លារ កើនឡើងពី៤៦លានដុល្លារ ក្នុងឆ្នាំ២០២០៕







