ខេត្តកំពតត្រៀមស្វាគមន៍កំពង់ផែដ៏ធំជាមួយទំហំទុនវិនិយោគ១៣០០លានដុល្លារ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ខេត្តកំពតនឹងស្វាគមន៍នូវវត្តមាន កំពង់ផែលំដាប់អន្តរជាតិថ្មីមួយ ដែលបោះទុនវិនិយោគរហូតដល់ទំហំ ទឹកប្រាក់១៣០០លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Kampot Logistics and Port Company Limited ជាអ្នកបោះទុនវិនិយោគលើគំរោងដ៏ធំមួយនេះ។
លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និង​ដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹង កាលពីដើមសប្ហាតហ៍នេះថា តាមផែន​ការ កំពង់ផែពហុបំណងនៅខេត្តកំពត ដែលវិនិយោគដោយវិស័យឯកជនក្រោមទុនជាង១០០០លានដុល្លារ នឹងបើកការដ្ឋានសាងសង់នៅដើមខែឧសភា ខាងមុខនេះ ដែលនឹងរួមចំណែកក្នុងការការដឹកទំនិញចេញ ចូលកម្ពុជាបានមួយកម្រិតធំ ក្រោយបើកដំណើរការ។

លោកបន្តថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក និងកំពង់ផែ គឺជាការឆ្លើយតបទៅនឹងកំណើនការដឹក ទំនិញស្របពេលដែលសេដ្ឋកិច្ចប្រទេសជាតិរីកចម្រើន។

លោកបន្តថា នៅថ្ងៃ៥ ខែឧសភា ខាងមុខនេះ កំពតនឹងមានការបើកការដ្ឋានសាងសង់ផែមួយថែមទៀត។ ផែកំពតនេះនឹងជួយ បំពេញបន្ថែមផែកំពង់ផែក្រុងព្រះសីហនុ។

គម្រោងនេះ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែមករា កន្លងមកក្នុងតម្លៃវិនិយោគ ១,៣០០ពាន់លានដុល្លារអាមេរិក ដែលនឹងរួមមានការបង្កើតជាមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង។

ទោះជាយ៉ាងណាលោកទេសរដ្ឋមន្រ្តី មិនទាន់បានបញ្ជាក់ឲ្យដឹងពីទីតាំងកំពង់ផែ និងរយៈពេលនៃការសាងសង់នៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here