ក្រុមហ៊ុនលំដាប់យក្សNetflixខាតបង់ទឹកប្រាក់៥៤ពាន់លានដុល្លារ បន្ទាប់ពីធ្លាក់ចុះការគាំទ្រ

   ដោយៈ គង់ ម៉ាលីនណា

        អាមេរិកៈ ភាគហ៊ុនរបស់ក្រុមហ៊ុនលំដាប់យក្សNetflix បានដាំក្បាលចុះគួរឲ្យបានរម្ភ បន្ទាប់ពីបានប្រកាសរបាយការណ៍ធ្លាក់ចុះប្រាក់ចំណូលនិងអតិថិជន ក្នុងត្រីមាសទី១ ឆ្នាំ២០២២ របស់ខ្លួន។

ក្រុមហ៊ុនផ្តល់សេវាកម្ម Streaming ផ្នែកកំសាន្តដ៏ល្បី Netflix កាន់តែជួបបញ្ហាធំ គឺបានខាតបង់ប្រាក់រហូតដល់៥៤ពាន់លានដុល្លារក្នុងមួយថ្ងៃ នៅលើទីផ្សារភាគហ៊ុន ដោយសារអ្នកវិនិយោគ និងម្ចាស់ភាគហ៊ុន សម្រេចលក់ហ៊ុនរបស់ខ្លួនចេញក្នុងតម្លៃទាប ជុំវិញការ ព្រួយបារម្ភ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Yahoo នៅថ្ងៃទី២២ ខែមេសេា ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

Netflix នៅថ្ងៃពុធសប្តាហ៍នេះ បានប្រកាសពីបាត់បង់អតិថិជន (Subscribers) ជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ដែលបញ្ហានេះបានធ្វើឲ្យអ្នកវិនិយោគ និងម្ចាស់ភាគហ៊ុនលក់ក្នុងអត្រាប្រកាសអាសន្ន។

គ្រាន់តែព៌តមានពីការធ្លាក់ចុះចំនួនអ្នកគាំទ្រ ត្រូវបានប្រកាស ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Netflix បានធ្លាក់ចុះយ៉ាងគំហុកដល់ទៅ៣៥% ដែលជាការដួលរលំដ៏ធំបំផុត សម្រា​ប់ក្រុមហ៊ុនចាប់តាំងពីឆ្នាំ២០០៤ និងការខាតបង់ដ៏ធំបំផុតក្នុងរយៈពេលត្រឹមមួយថ្ងៃ នៅក្នុងប្រវត្តិសាស្រ្តផ្សារហ៊ុន ដែលអាចស្មើនឹងទឹកប្រាក់៥៤ពាន់លានដុល្លារ។

ជុំវិញបញ្ហានេះ នាយកប្រតិបត្តិក្រុមហ៊ុន Netflix បាននិយាយថា ខ្ញុំដឹងថាវាជា រឿងខកចិត្តសម្រាប់អ្នកវិនិយោគ ហើយវាគឺជាការពិត។ ប៉ុន្តែផ្ទៃក្នុងយើងពិតជាត្រៀមលក្ខណៈរួចរាល់អស់ហើយ ដើម្បីធ្វើយ៉ាងណាឲ្យវាប្រសើរឡើងវិញ។ លោកបន្តថា នេះគឺជាពេលដ៏សំខាន់ហើយយើងផ្តោតខ្លាំងលើការសម្រេចបាននូវគោលបំណងទាំងនោះ ព្រមទាំងនឹងត្រឡប់ទៅរកក្ដីសង្ឃឹមរបស់អ្នកវិនិយោគរបស់យើងវិញ


ឆ្លើយតបនឹងការខាតបង់ដ៏សម្បើមនេះ បច្ចុប្បន្ន Netflix កំពុងពិចារណាបញ្ឈប់មនុស្ស ពីការចែករំលែកពាក្យសម្ងាត់ សម្រាប់គណនីដូចគ្នា ដោយរក្សាគណនីដែលបានចុះឈ្មោះនីមួយៗ អាចប្រើបានតែមួយគណនីប៉ុណ្ណោះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here