រដ្ឋមន្រ្តីកសិកម្មចូលររួមការពារសេចក្តីព្រាងច្បាប់”ការពាររុក្ខជាតិ និងភូត្តគាមអនាម័យ”

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង

នេសាទ បានដឹកនាំក្រុមការងារជំនាញអញ្ជើញ ការពារសេចក្តីព្រាងច្បាប់ ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” ជាមួយគណៈកម្មាធិការទី៣ និងគណៈកម្មាធិការជំនាញផ្សេងទៀតនៃព្រឹទ្ធសភា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គណៈកម្មាធិការទី៣នៃព្រឹទ្ឋសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណ:កម្មាធិ ការទី៣ នៃព្រឹទ្ធសភា។ កិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់នេះ ក៏មានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវសមាជិក សមាជិ​កានៃគណ:កម្មការទី៣ និងគណ:កម្មការផ្សេងទៀតផងដែរ។

លោកវេង សាខុនបានជម្រាបជូន គណ:កម្មាធិការផ្សេងទៀតអំពីប្រវត្តិនៃដំណើរការរៀបចំសេចក្តីព្រាងច្បាប់នេះ យ៉ាងលម្អិតជាបន្ត បន្ទាប់ និងស្របទៅតាមនិន្នាការ នៃការវិវធ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ឆ្លើយតបតាមអនុសញ្ញាអន្ដរជាតិស្តីពី “ការការពាររុក្ខជាតិ” និងកាតព្វកិច្ចក្នុងនាមប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃទីផ្សារនាំចេញ និងនាំចូលកសិផល និងរុក្ខជាតិមកក្នុងព្រះរាជាណាចក្រកម្ពុជា។

យោងលើសេចក្តីត្រូវការចាំបាច់ អំពីឯកសារគតិយុត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការ ចាំ បាច់ និងជាបន្ទាន់ត្រូវបង្កើតច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” នេះឡើង។ ដោយទទួលបានការសហការ និងគាំទ្រពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ គណ:រដ្ឋមន្រ្តី គណ:កម្មាធិការទី៣ និងគណ:កម្មាការផ្សេងៗទៀតនៃរដ្ឋសភាព និងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៧ នីតិកាលទី៦ ហើយបានមកដល់គណ:កម្មាធិការទី៣ និងសមាជិកគណៈកម្មការជំនាញផ្សេង ទៀតនៃព្រឹទ្ធសភា ដែលឯកឧត្តម និងលោកជំទាវកំពុងពិនិត្យ និងពិភាក្សានាពេលនេះ។

សេចក្តីព្រាងច្បាប់នេះត្រូវគណ:កម្មាធិការទី៣ និងសមាជិកគណៈក ម្មា​ធិការជំនាញផ្សេងទៀត នៃព្រឹទ្ធសភា បានធ្វើការពិនិត្យ ពិភាក្សា និងលើកជាសំណួរ ក្នុងន័យស្ថាបនាដែលផ្តល់ធាតុចូល សំខាន់ៗសម្រាប់ជាមូលដ្ឋានគ្រឹះ បំពេញបន្ថែមទាំងខ្លឹមសារបច្ចេកទេស និងមូលដ្ឋានគ្រឹះគតិយុត្តិ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here