ដោយៈគង់ សូរិយា
ភ្នំពេញៈ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងបណ្តាខេត្តចំនួន១១ទៀតបានពង្រឹងនូវការថែរទាំ និថជុសជុលផ្លូវជាតិសំខាន់ៗ ដើម្បីសម្រូលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ផ្លូវជាតិ និងផ្លូវខេត្ត ត្រូវបានយកចិត្តទុកដាក់ថែទាំ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត ជាការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងដឹកជញ្ជូនទំនិញឆ្លងកាត់ មានភាពងាយស្រួល សុវត្ថិភាព ចំណេញពេលវេលា។
គិតត្រឹមថ្ងៃទី២៦ ខែមីនាដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ធំ រតនគិរី កែប បន្ទាយមានជ័យ កំពង់ស្ពឺ កោះកុង សៀមរាប ប៉ៃលិន និងរាជធានីភ្នំពេញ បានបន្តអនុវត្តកិច្ចការងារ ជួសជុលថែទាំលើផ្លូវជាតិ ផ្លូវខេត្ត និងស្ពាន ដោយយកចិត្តទុកដាក់នៅតាមបណ្តាខេត្ត មានដូចជាផ្លូវជាតិលេខ៣៣ លេខ៣៣A លេខ៤៤ លេខ៤៨ លេខ៤៨-៥ លេខ៥ លេខ៥៦ លេខ៥៧ លេខ៦ លេខ៧២ លេខ៧៣ លេខ៧៨ លេខ៨ និងផ្លូវមួយចំនួនផ្សេងទៀតដែលរងការខូច ក្លាយជាជង្ហុកសំបុកមាន់ ក៏ត្រូវបានជួសជុលថែទាំផងដែរ។

សកម្មភាពទាំងអស់នេះគឺមានគោលបំណង ដើម្បីធ្វើយ៉ាងណាជួយសម្រួល ដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល ជួយដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ ចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបង្កើននូវសោភណ្ឌភាពតាមដងផ្លូវផងដែរ៕







