តំលៃអចលនទ្រព្យនៅកម្ពុជានៅតែកើនឡើងជាលំដាប់ទោះបីស្ថានភាពអចលនទ្រព្យមិនមានសញ្ញាវិជ្ជមានក្តី

ដោយ: ម៉ាលីស

ភ្នំពេញ: ចរន្តលក់ដូរអចលនទ្រព្យនៅកម្ពុជា ហាក់មិនទាន់មានសញ្ញាកំរើកឡើងវិញជាវិជ្ជមាននៅឡើយ ខណៈមានអ្នកជំនា ញអះអាងដូចគ្នាថា តំលៃនៃការលក់អចលនទ្រព្យ នឹងមិនមានការថយចុះឡើយ។

យោងតាមការបង្ហើបអោយដឹងពីលោក លឹម ហេង ប្រធានលក់ គំរោងបុរីTLL បានមានប្រសាន៍តាមទូរសព្ទ័ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២ អោយដឹងថា បើក្រលេកមើលពីកត្តាសេដ្ឋកិច្ចមួយ    រយៈចុងក្រោយនេះ វិបត្តិជាប់គាំងមួយផ្នែកធំ គឺដោយសារកត្តាជំងឺកូវីដ ដែលអូសបន្លាយរយៈពេល២ឆ្នាំ ទោះរៀងមានភាពធូរស្រាលនៅដើមឆ្នាំ២០២២នេះ ក៏ជីវភាពប្រជាជននៅមិនទាន់មានភាពប្រសើរឡើងវិញនៅឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា “ដោយសារប្រាក់ចំណូល របស់ប្រជាជនធ្លាក់ចុះ ព្រោះកូវីដអូសបន្លាយយូរពេកជាង២ឆ្នាំមកនោះ នាំអោយឥទ្ធិពល នៃការទិញអចលនទព្យរបស់ពួកគាត់ក៏ធ្លាក់ចុះ ព្រោះចំណូ​លរបស់ពួកគាត់ថយចុះ ឯប្រាក់សន្សំរបស់ពួកគាត់ទៀតសោត ក៏ត្រូវបានប្រើប្រាស់និងចាយវាយអស់ ពួកគាត់ព្យាយាមកាត់បន្ថយការចំនាយ និងមួយផ្នែកតូចដោយសារផ្លូវចិត្ត របស់ប្រជាពលរដ្ឋទៅលើវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាប្រឈមទៅនឹងប្រេងឡើងថ្លៃជាដើម”។

ទោះយ៉ាងនេះក្តី លោកមានប្រសាសន៍ថា “វិស័យទិញលក់អចលនទ្រព្យមិន ដូចជា ការលក់ទំនិញនៅលើទីផ្សារឡើយ និយា​យរួមគឺមានតែឡើងថ្លៃគឺមិនចុះឡើយ គ្រាន់តែថាម្ចាស់គំរោងដែលជាអ្នកអភិវឌ្ឍន៍ នឹងព្យាយាមសំរួលក្នុងការបង់ប្រាក់ ដូចជា បង់ប្រចាំខែតំលៃទាប រឺបង់ឥតការប្រាក់រយៈពេលវែង និងបន្ថែមនូវសំភារៈផ្សេងៗជាដើម ព្រោះកត្តាអភិវឌ្ឍនៅតាមតំបន់នីមួយៗ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានកំណើនឥតឈប់ឈរ”។

លោកបន្តថា ឯតំលៃដី មិនថាតំលៃដីក្នុងគំរោងរឺដីតំលៃដីទូទៅ ក៏នៅតែមានការកើនឡើងទៅតាម ម្ចាស់ដីរឺម្ចាស់គម្រោង រឺអាស្រ័​យលើទីតាំងភូមិសាស្ត្រផងដែរ ជាមួយគ្នានេះលោកគូសបញ្ជាក់ថា មនុស្សកើតជារៀងផងរាល់ថ្ងៃ តែដីមិនអាចកើតបាន រឺរីកបាននោះទេ ដីខុសពីទំនិញផ្សេងៗ ដែលមនុស្សអាចផលិតបាន ដូចនេះមិនអាចចុះថ្លៃបានឡើយ។

បុរី  និងដីឡូត៍ក្នុងគំរោងអភិវឌ្ឍន៍TLL បាននិងកំពុងលក់ដោយលកខខ័ណ្ឌពិសេស ដោយមិនយកការប្រាក់ពីអតិថិជនឡើយ សម្រាប់ដីឡូត៍ និងប្រភេទផ្ទះនានា ដែលការសម្របសម្រួលនេះ ធ្វើឡើងដើម្បីបំពេញតាមតម្រូវការ និងស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា។

ទំនាក់ទំនងលេខទូរស័ព្ទ📲Smart:     015 663 995 / 015 618 176 📲Cellcard: 089 663 995 /  099 733 277 📲Metfone: 066 553 168៕

LEAVE A REPLY

Please enter your comment!
Please enter your name here