ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិនកើនជាង៣០ភាគរយនៅក្នុង រយៈពេល២ខែឆ្នានេះ

ដោយៈ សុផារី

ភ្នំពេញៈសម្តេចតេជោបានបង្ហាញឱ្យដឹងថា កិច្ចសហប្រតិបត្តិការវាងកម្ពុជា និងចិនកំពុងនាំហុចផ្លែផ្កាជាច្រើន ទាំងការអភិវឌ្ឍ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។

ជាក់ស្តែងទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន នៅក្នុងរយៈពេល២ខែក្នុងឆ្នាំ២០២២នេះ គឺបានកើនជាង៣០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១កន្លងទៅនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចតេជោបានថ្លែងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ពីឧត្ដុង្គទៅកាន់ថ្នល់ទទឹង នៅក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកសុក្រថ្ងៃទី២៥ ខែមីនានេះ។

សម្ដេចតេជោបានមានប្រសាសន៍ថា “ស្របពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ការនាំទំនិញពីកម្ពុជាទៅកាន់ចិនបានធ្វើដោយមានការសម្រួលជាច្រើន ទាក់ទងនឹងការនាំអង្ករ បន្ថែមដោយការទទួលទិញមៀនប៉ៃលិន និងត្រីប្រា ដោយប្រើវិធីសម្រួលការត្រួតពិនិត្យ”។

សម្តេចបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិន នៅក្នុងរយៈពេល២ខែក្នុងឆ្នាំ២០២២នេះ គឺបានកើនជាង៣០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១កន្លងទៅនេះ។

សម្តេចតេជោបន្ថែមថា ស្របពេលដែលកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន កម្ពុជាក៏បាននិងកំពុងខិតខំបើកទីផ្សាររបស់កម្ពុជា ជាមួយប្រទេសផ្សេងៗទៀត តាមរយៈការពង្រីកការនាំចេញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here