ក្រសួងរកចំណូលបានជាង៧០លានដុល្លារពីការលក់ផ្លាកលេខពិសេស

ដោយ: ម៉ាលីស

ភ្នំពេញ: ចាប់តាំងពីក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់អនុវត្តន៍លក់ផ្លាកលេខពិសេស គិតមកដល់ពេលនេះ ក្រសួងរកចំណូលបានជាង ៧០លានដុល្លារអាមេរិក ។នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី២៣ មីនា២០២២។

លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានការកោតសរសើរដល់ ក្រុមការងាររបស់អនុគណៈកម្មការជំនាញទាំងពីរ ដែលបានខិតខំប្រឹងប្រែងបំពេញ ការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ទោះបីក្នុងស្ថានភាពនៃការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ក៏ដោយ ក៏អនុគណៈកម្មការទាំងពីរ នៅតែបានដំណើរការ និងអនុវត្តការងាររបស់ខ្លួនមាន ភាពល្អប្រសើរ និងទៀងទាត់ និងបានដោះស្រាយទាន់បញ្ហាទាន់ពេលវេលាផងដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបន្តថា “គណៈកម្មការនឹងពិនិត្យលទ្ធភាព ជួបប្រជុំជាមួយនឹងក្រុមហ៊ុននានា ដើម្បីធ្វើការផ្សព្វផ្សាយឱ្យក្រុមហ៊ុនទាំងនោះ បានដឹងពីជម្រើសនិងគោលការណ៍ រួមដែលត្រូវផ្ដល់ជូនទាក់ទងនឹងការទិញលេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន”។

លោកទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានលើកឡើងកន្លមកថា ទោះបីជាកម្ពុជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ ក៏ដោយ ក៏កំណើនយានយន្តនៅកម្ពុជា បានកើនឡើងខ្ពស់ដដែល ទាំងរថយន្តនិងម៉ូតូ ដែលមានន័យប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកម្ពុជា នៅតែទទួលបានខ្ពស់ ទើបមានលទ្ធភាពក្នុងការទិញរថយន្តថ្មី ទិញម៉ូតូថ្មីសម្រាប់ប្រើប្រាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here