តើ​ក្រុម​ហ៊ុន​ផលិត​ម៉ាម៉ា​ថៃ​តម្លើង​តម្លៃ​អាច​នឹង​ប៉ះពាល់​ដល់​តម្លៃ​មី​កញ្ចប់នៅ​កម្ពុជា​ដែរ​ឬទេ?

ដោយ៖ សុធារី

បាងកក៖ ក្រុមហ៊ុន​ចែកចាយ Sahapattanapibul បាន​និយាយ​កាលពី​ចុងសប្តាហ៍​ថា ខ្លួន​បាន​ពិចារណា​ដំឡើងថ្លៃ​មី​កញ្ចប់​ម៉ាក “​ម៉ាម៉ា​” ដែលមាន​ការចែក​ចាយ​តាម​ទីផ្សារ​ក្នុង​តំបន់​យ៉ាង​ទូលំទូលាយ ដល់​តម្លៃ​៧បាត​ក្នុង​១​កញ្ចប់​ ដោយសារតែ​ការចំណាយ​លើ​ផលិតកម្ម​កើនឡើង​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​។

ទោះយ៉ាងណា​ក៏ដោយ លោក Vethit Chokwatana ប្រធាន​ក្រុមហ៊ុន​បាន​ទទួលស្គាល់ថា ការសម្រេច​ចុងក្រោយ​នឹង​អាស្រ័យ​លើ​រដ្ឋាភិបាល​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមស្ថិតិ ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ៥ នៅលើពិភពលោកដោយប្រជាពលរដ្ឋរបស់ខ្លួនពេញនិយមបរិភោគមីកញ្ចប់ ដោយជនជាតិថៃម្នាក់ៗប្រើប្រាស់មីកញ្ចប់ជាមធ្យមចំនួន៥៣,២កញ្ចប់ក្នុង១ឆ្នាំ។

ប្រទេសថៃគឺជាប្រទេសនាំចេញមីកញ្ចប់ធំជាងគេទី៩ នៅក្នុងពិភពលោក ដោយការនាំចេញជាមធ្យមមានចំនួន៣,៩ពាន់លានកញ្ចប់ជារៀងរាល់ឆ្នាំ។

លោក​ Sahapattanapibul បាន​និយាយថា ក្រុមហ៊ុន​សង្ឃឹមថា តម្លៃ​លក់​មីម៉ាម៉ា​នឹង​កើនឡើង។ ទោះបីជា​យ៉ាងណា ក៏​មិន​មានការ​ធានាថា​នេះ​នឹង​ជួយ​ក្រុមហ៊ុន​យកឈ្នះ​លើ​វិបត្តិ​នៃ​ការចំណាយ​ថ្លៃដើម​ច្រើនជាង​មុន​កំពុង​កើនឡើង​នោះដែរ​។

តម្លៃ​មីកញ្ចប់​ “​ម៉ាម៉ា​” ​ត្រូវបាន​រក្សា​ស្ថានភាព​ថេរ​នៅត្រឹម​តម្លៃ​៦​បាត​ក្នុង​១កញ្ចប់​តាំងពី​ឆ្នាំ​២០១៤​មក​។ ទោះជា​យ៉ាងណា​ក៏ដោយ ក្រុមហ៊ុន​ផលិតមី Thai President Foods បាន​និយាយថា តម្លៃ​ម្សៅ​ស្រូវ​សាលី​បាន​កើនឡើង​ពី២០០​បាត​ក្នុង១ ​កញ្ចប់​ទម្ងន់២២,៥ ​គីឡូក្រាម​ដល់​៥០០បាត ខណៈដែល​តម្លៃ​ប្រេងដូង​បាន​ឡើង​ពី១៩បាត​ក្នុង១​គីឡូក្រាម​ដល់​៥៩បាត​​៕

LEAVE A REPLY

Please enter your comment!
Please enter your name here