កម្ពុជាជំរុញសក្តានុពលលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរួមគ្នាជាមួយប្រទេសប៉ាគីស្ថាន

ដោយ: ម៉ាលីស

ភ្នំពេញ: សម្ដេចតេជោលើកទឹកចិត្តឱ្យឯកអគ្គរដ្ឋទូតប៉ាគីស្ថានថ្មីប្រចាំនៅកម្ពុជាពិនិត្យមើលសក្ដានុពលផ្សេងៗ ដែលប្រទេសទាំងពីរអាចធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរួមគ្នា។

សម្ដេចតេជោលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយនឹង លោក ហ្សាហ៊ីរូឌីន បាបា សាហ៊ីម(Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតប្រទេសប៉ាគីស្ថានប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍និងបានលើកទឹកចិត្តឱ្យលោកឯកអគ្គរដ្ឋទូតពិនិត្យមើលសក្តានុពលផ្សេងៗទាំងឡាយដែលប្រទេសទាំងពីរអាចធ្វើបាន ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលមានសារសំខាន់សម្រាប់បំពេញឲ្យគ្នាទៅវិញទៅមក និងចូលរួមចំណែកពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ ដែលមានទំនាក់ទំនងដែលអាចចាត់ទុកថា ជាវ័យចំណាស់មួយ រហូតដល់៧០ឆ្នាំហើយក្នុងឆ្នាំនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបន្តថា ក្នុងក្របខណ្ឌអាស៊ាន អ្វីដែលកម្ពុជាចង់បានក្នុងនាមជាប្រធានអាស៊ាន គឺការបើកដំណើរការសេដ្ឋកិច្ចអាស៊ានឡើងវិញ ក្នុងគ្រាដែលកំពុងរៀនរស់នៅជាមួយនឹងវិបត្តិកូវីដ១៩។

ឯកអគ្គរដ្ឋទូតមានប្រសាស៍ថា លោកសង្កេតឃើញថា ប្រទេសកម្ពុជាមានការអភិវឌ្ឍ ស្រស់ស្អាតជាមួយនឹងប្រជាជនដែលមានភាពរួសរាយរាក់ទាក់ និងមន្ត្រីរាជការផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អ។

បើតាមលោកឯកអគ្គរដ្ឋទូត បានឱ្យដឹងថា ប្រទេសប៉ាគីស្ថានចាត់ទុកប្រទេសកម្ពុជាជាដៃគូសំខាន់។ ក្នុងន័យនេះ បេសកកម្មការទូតរបស់លោកមកកាន់កម្ពុជានេះនឹងបន្តសកម្មភាពដែលមានស្រាប់ផង នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីជំរុញទំនាក់ទំនងលើគ្រប់វិស័យ ក្នុងទិសដៅពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here