ក្រសួងព្រមានពិន័យជាទឹកប្រាក់ឬដកអាជ្ញាប័ណ្ណអ្នករកស៊ីប្រេងឥន្ធនៈមិនសុច្ចរិត

ដោយ៖ សុផារី

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្នុងករណីរកឃើញម្ចាស់ស្ថានីយ ឬដេប៉ូប្រេងឥន្ធនៈណាមួយ ដែលប្រកបអាជីវកម្មមិនសុចរិត នឹងត្រូវរងការពិន័យជាទឹកប្រាក់ចំនួនពី១០លានទៅ២០លានរៀល ឬពិន័យជាអន្តរកាល ឬអាចឈានទៅដល់ការស្នើរសុំបិទទីតាំងតែម្តងក៏មាន។

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម កាលពីសប្តាហ៍កន្លងទៅនេះ បានលើកឡើងថា និយាយដល់រឿងប្រេងគួរតែថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលខិតខំធ្វើឲ្យមានសមតុល្យរវាងអ្នកធ្វើធុរកិច្ច ដែលគាត់ចំណេញក្នុងកម្រិតណាមួយដែលរដ្ឋសុខចិត្តបង់ផលខាតណាមួយពីការយកពន្ធឲ្យបានកំណត់ថ្លៃណាមួយ និងប្រើប្រាស់នៅក្នុងការទទួលបានកម្រិតសាំងមួយមានថ្លៃសមស្របនិងសមរម្យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា បើងាកមកបញ្ហានៃការដាក់លក់មិនសុច្ចរិតរបស់ម្ចាស់ស្ថានីយឬដេប៉ូប្រេងឥន្ធនៈក្នុងពេលកន្លងមក ក្នុងករណីរកឃើញជនណាដែលនៅតែផ្គើននឹងច្បាប់ ពួកគាត់នឹងរងការពិន័យ ដូចជា ពិន័យជាទឹកប្រាក់ចំនួនពី១០លានទៅ២០លានរៀល ពិន័យជាអន្តរកាល ឬអាចឈានទៅដល់ការស្នើរសុំបិទទីតាំងតែម្តង។

លោកបញ្ជាក់ទៀតថា ដើម្បីចៀសវាងការរងពិន័យនានា ម្ចាស់ស្ថានីយឬដេប៉ូប្រេងឥន្ធនៈសូមលក់តាមតម្លៃកំណត់ឱ្យបានត្រឹមត្រូវទំាងបរិមាណនិងគុណភាព ខណៈបច្ចុប្បន្នគិតចាប់ពីថ្ងៃទី១៧ដល់៣១ ខែមីនា ឆ្នាំ២០២២នេះ ការកំណត់លក់រាយប្រេងសាំងធម្មតានិងប្រេងម៉ាស៊ូតកើនថ្លដល់៥.៣០០រៀលក្នុង១លីត្រ។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានឲ្យដឹងថា គិតក្នុងរយៈពេល២ខែដើមឆ្នាំ២០២២បានចុះត្រួតពិនិត្យភាពអនុលោមទៅនឹងបទប្បញ្ញាត្តិពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយនិងដេប៉ូនានានៅទូទាំងប្រទេសបានចំនួន៧៦៨ ដោយរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ២៦៧ ស្មើ៣៤,៧៦% ប្រកបអាជីវកម្មមិនសុចរិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here