កម្ពុជាស្នើជប៉ុនពិចារណាលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន

ដោយៈ សុផារី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យភាគីជប៉ុន ពិចារណាចាប់ផ្តើមសិក្សាបង្កើតកិច្ចព្រមព្រៀ ងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន បន្ថែមលើការទាក់ទាញយកអត្ថប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀង RCEP។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីជំនួបទ្វេភាគីរវាងសម្តេច និងលោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន ដែលបានធ្វើឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចបន្ថែមទៀត រួមទាំងការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី និងបង្កើនវិនិយោគជប៉ុនមកកម្ពុជា”។

សម្តេចបន្តថា “ខ្ញុំបានស្នើឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ជួយទិញផលិតផលកម្ពុជា ជាពិសេសផលិតផលកសិកម្ម អតិភាពរបស់កម្ពុជាឱ្យបានច្រើនថែមទៀត ពិចារណាចាប់ផ្តើមសិក្សាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន បន្ថែម លើការទាក់ទាញយកអត្ថប្រយោជន៍ ពីការអនុវត្តកិច្ចព្រមព្រៀង RCEP”។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ទោះបីជាក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន នៅមានស្ថេរភាពក្នុងរង្វង់ជិត២ពាន់លានដុល្លារអាមេរិក។ ចំណែកវិនិយោគជប៉ុននៅកម្ពុជាយើងវិញ បានងើបឡើងនៅឆ្នាំ២០២១ បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុកនៅឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here