អ្នកឧកញ៉ាលី ហួរៈទីផ្សារលំនៅដ្ឋានកំពុងស្ថិតក្នុងភាពលំបាកបន្ទាប់ពីវិបត្តិចំនួនពីរកើតឡើង

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា អ្នកឧកញ៉ាលី ហួរ បានថ្លែងថា ទីផ្សារលំនៅដ្ឋានកំពុងស្ថិត នៅក្នុងស្ថានភាពលំបាក បន្ទាប់ពីវិបត្តិចំនួនពីរបានកើតឡើង។


អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទ នារសៀលថ្ងៃទី៩ មិនាកន្លងមកថា សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឲ្យការលក់លំនៅដ្ឋានធ្លាក់ចុះ និងមានភាពយឺតយ៉ាវជាងមុន ពិសេសជំងឺកូវីដអូមីក្រុង ក៏ជាផ្នែកមួយកំពុងបង្អាក់ទីផ្សារនេះផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកឧកញ៉ាបានបន្តថា “ក្នុងដំណាក់កាលនេះ បុរីជាច្រើនបានបន្តគំរោងរបស់ពួកគេ ប៉ុន្តែការសាងសង់មានភាពយឺតយ៉ាវជាងមុន”។ លោកបន្តថា “វិបត្តិសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនក៏បានធ្វើឲ្យម្លៃប្រេងសាំង កើនឡើងយ៉ាងគំហុក និងធ្វើឲ្យរំខានដល់ជីវភាពប្រជាពលរដ្ឋផងដែរ”។

អ្នកឧកញ៉ាលី ហួរបានលើកឡើងទាំងអសស់សំណើចថា ក្នុងស្ថានភាពនេះ បើមិនធ្វើយឺតៗ តើឲ្យមានលុយឯណាយកមកបង្វិល ស្របពេលស្ថានភាពលក់បានធ្លាក់ចុះយ៉ាងគំហុក។

លោកបន្តថា ទីផ្សាររបស់យើងទៅមុនគើម គើម វាជាអ្វីកើតចេញពីសង្រ្គាម ដែលគ្រប់គ្នាមានការព្រួយបារម្ភ និងកំពុងរង់ចាំមើលស្ថានភាពតើ​មានការវិវត្តបែបណា និងវិបត្តិអូមីក្រុងបញ្ចប់នាពេលណា៕

LEAVE A REPLY

Please enter your comment!
Please enter your name here