ខេត្តព្រះសីហនុសម្រេចពង្រាងចុងក្រោយលើសៀវភៅ មគ្គុទេសក៏វិនិយោគ

ដោយៈ វិន័យ

       ព្រះសីហនុៈ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យសម្រេច លើពង្រាងចុងក្រោយសៀវភៅមគ្គុទ្ទេសក៍ វិនិយោគសម្រាប់ខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះគឺដើម្បីពិនិត្យ និងផ្តល់មតិយោបល់លើសៀវភៅ ពង្រាងចុងក្រោយមគ្គុទ្ទេសក៍វិនិយោគ សម្រាប់ខេត្តព្រះសីហនុ ដែលរៀបចំឡើងដោយសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យសៀវភៅមគ្គុទ្ទេសក៍វិនិយោគរបស់យើង មានពត៌មានគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងតម្រូវការរបស់អ្នកចង់មកធ្វើការ វិនិយោគនៅខេត្តព្រះសីហនុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឡុង ឌីម៉ង់បានបន្តថា ដោយសារការធ្វើបច្ចុប្បន្នភាពនៃការធ្វើស្ថិតិទិន្នន័យស្ថានភាពប្រជាសាស្ត្រ និងសេដ្ឋកិច្ច ដោយសហការផ្ទៀងផ្ទាត់ជាមួយមន្ទីរអង្គភាពជំនាញ ដើម្បីយើងធ្វើសង្គតិភាពទិន្នន័យពត៌មាន និងត្រឹមត្រូវតាមបរិបទ នៃស្ថានភាពពិភពលោក ស្ថានភាពតំបន់ និងប្រទេសយើង ពិសេសរបស់ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោកអគ្គលេខាសមាគមសហគ្រិន វ័យក្មេងកម្ពុជា បានបញ្ជាក់ថា ខេត្តព្រះសីហនុមានលក្ខណៈពិសេស ជាងបណ្តាខេត្តផ្សេងទៀត ក្នុងការធ្វើទេសចរណ៍ និងវិនិយោគ។ យើងបានរៀបចំសៀវភៅមគ្គុ    ទ្ទេសក៍វិនិយោគចំនួន៤ខេត្ត។ នៅឆ្នាំ២០២២ នឹងជម្រុញរៀបចំសៀវភៅមគ្គុទ្ទេសក៍វិនិយោគចំនួន១៥ខេត្តក្រុងបន្ថែមទៀត។

លោកអភិបាលរងខេត្ត បានកោតសរសើរគំនិតផ្តួចផ្តើម រៀបចំសៀវ​ភៅមគ្គុទ្ទេសក៍វិនិយោគដ៏ល្អ មិនត្រឹមតែសម្រាប់សហគ្រិនវ័យក្មេងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាជាឯកសារចែកជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលគេមានចំណាប់អារម្មណ៍ចង់ធ្វើអាជីវកម្ម និងវិនិយោគនៅខេត្តព្រះសីហនុឱ្យចំគោលដៅ។ ក្នុងនោះលោកអភិបាលរងខេត្ត ក៏បានផ្តល់មតិណែនាំដូចខាងក្រោម ទី១មន្ទីរអង្គភាពត្រូវបង្កលក្ខណៈងាយស្រួល ដល់ក្រុមការងារប្រមូលបានព័ត៌មាន និងទិន្នន័យផ្សេងៗ

ទី២.ត្រូវយកទិន្នន័យឆ្នាំ២០២១ ជាគោលសម្រាប់ធ្វើសៀវភៅមគ្គុទ្ទេសក៍វិនិយោគ ដើម្បីមានមូលដ្ឋានរឹងមាំ ក្នុងការវិភាគដោយប្រើសក្តានុពលដែលមានស្រាប់ សម្រាប់វិនិយោគគិនក្នុងស្រុក និងក្រៅស្រុក ទី៣.បន្ថែមពត៌មាន ដើម្បីជាប្រយោជន៍ដល់អ្នកវិនិយោគគិនបរទេស សមស្របតាមច្បាប់វិនិយោគថ្មី ដែលយើងបានធ្វើវិសោធនកម្ម មានលក្ខណៈទាក់ទាញមុនបរិបទកូវីដ-១៩ និងក្រោយកូវីដ និងទី៤.អង្គប្រជុំគួរពិភាក្សាជាមួយសភាពាណិជ្ជកម្មតាមបណ្តាខេត្ត និងវិស័យឯកជនសំខាន់ៗក្នុងការចូលរួមផ្តល់យោបល់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here