រដ្ឋាភិបាលប្រមូលបានទឹកប្រាក់៥លានដុល្លារអាមេរិកត្រូវបានប្រមូលពី បទល្មើសចរាចរណ៍ក្នុងឆ្នាំ២០២១

ដោយៈ ម៉ាលីស

ភ្នំពេញៈ ទឹកប្រាក់ប្រមាណ៥លានដុល្លារអាមេរិក ត្រូវបានប្រមូលពី បទល្មើសចរាចរណ៍ យានយន្តចំនួន២២៣.៨៧៩ គ្រឿង ក្នុងឆ្នាំ២០២១ ដោយតួលេខនេះ ត្រូវបានចែករំលែកកាលពីម្សិលមិញ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិ ​សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលដឹក​នាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមលោកនាយឧត្តមសេនីយ៍ យុន ឈុននី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គណៈកម្មាធិការបានត្រួតពិនិត្យយានយន្តចំនួន ២,១១២,៦៧០គ្រឿង ហើយ៦៤ភាគរយជាម៉ូតូ។

លោកបន្តថា យានយន្តសរុបចំនួន២២៣.៨៧៩គ្រឿង បានបង្កឲ្យកើតមានករណីល្មើស ច្បាប់ចរាចរណ៍ចំនួន២២៤.៤២២ករណី និងត្រូវបានផាកពិន័យ ទៅតាមច្បាប់ចរាចរណ៍។ លោកបានបន្ថែមថា យានយន្តដែលផាកពិន័យមានចំនួន១៦៨.៩៥៦គ្រឿង ឬប្រហែល៧៥ភាគរយជាម៉ូតូ។

ក្នុង ចំណោម ករណី ល្មើស ច្បាប់ ចរាចរណ៍ មាន ចំនួន ២.៦៧០ ករណី បាន បង្ក ឱ្យ មាន គ្រោះថ្នាក់ ចរាចរណ៍ បាន សម្លាប់ មនុស្ស ១.៤៩៧ នាក់ និង របួស ៣៦១៥ នាក់ ធ្លាក់ ចុះ ៩% និង ២៣% បើ ធៀប នឹង ឆ្នាំ ២០២០។

លោកបានគូសបញ្ជាក់ថា មូលហេតុចម្បង នៃគ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជា គឺល្មើសល្បឿនលើសកំណត់ និងបើកបរក្នុងស្ថានភាពស្រវឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here