កម្ពុជាចាប់ផ្ដើមបណ្ដុះបណ្ដាលធនធានមនុស្សវិស័យទេសចរណ៍ផ្នែកឌីជីថល

ដោយៈលក្ខិណា

ភ្នំពេញៈ ដើម្បីប្រកួតប្រជែងវិស័យទេសចរណ៍ ជាមួយបណ្ដាប្រទេសក្នុងតំបន់កម្ពុជាបាន និងកំពុងធ្វើទំនើបកម្មធនធានមនុស្សលើវិស័យបន្ថែមទៀត ដោយបានចាប់ផ្ដើមអនុវត្តកម្មវិធីបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលវិស័យទេសចរណ៍។

នៅក្នុងពិធីដាក់ឱ្យអនុវត្តន៍នូវកម្មវិធីអក្ខរកម្មឌីជីថល នៅព្រឹកថ្ងៃទី១០វិច្ឆិកា២០២១នេះ លោកបណ្ឌិតថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ដើម្បីយុទ្ធនាការអក្ខរកម្មឌីជីថល ក្នុងវិស័យទេសចរណ៍កម្ពុជា ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពក្រសួងទេសចរណ៍ បានកំណត់នូវអនុសាសន៍ ចំនួន ៣ រួមមានដូចជា ទី ១.បន្តរៀបចំវគ្គបណ្តុះបណ្តាលអក្ខរ កម្មឌីជីថលក្នុងវិស័យទេ​សចរណ៍ កម្ពុជា ដោយផ្តោតលើអក្ខរកម្មមូលដ្ឋាន និងអក្ខរកម្មជំនាញ ឆ្លើយតបតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត ស្របតាមគន្លងប្រក្រតីភាពថ្មី និងបដិវត្តន៍ឧស្សាហកម្ម ៤.០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២.ជំរុញឱ្យមានការ ទទួលយក និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ឱ្យបានទូលំទូលាយនៅក្នុងគ្រប់ខ្សែច្រវាក់តម្លៃនៃវិស័យ ទេសចរណ៍កម្ពុជា ទាំងក្នុងផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់ និងទី៣.ជំរុញការធ្វើទំនើបនីយកម្មមធ្យោបាយ ផ្ដល់ព័ត៌មានទេស ចរណ៍ ទាំងសម្រាប់ទីផ្សារទេស ចរណ៍អន្តរជាតិ និងទេសចរណ៍ផ្ទៃក្នុង ដោយ ប្រើប្រាស់ថ្នាលឌីជីថល។

លោកបណ្ឌិតថោង ខុនបានញ្ជាក់ពីសារៈសំខាន់ “អក្ខរកម្មឌីជីថល ដែលដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ដល់ការងើបឡើងវិញន វិស័យទេសចរណ៍កម្ពុជាពីវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងចូលរួមពង្រឹងនិរន្តរភាព និងឧត្តមភាព ប្រកួតប្រជែងនៃវិស័យទេសចរ​ណ៍ជាតិ តាមរយៈការទាញយកសក្តានុពល ពីការប្រើប្រាស់បច្ចេកវិទ្យា បំរើដល់ការគ្រប់​គ្រង និងការអភិវឌ្ឍ នៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ស្របតាមបរិបទនៃបដិវត្តន៍ ឧស្សាហកម្ម៤.០។ ជាក់ស្តែង បច្ចេកវិទ្យាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបានជ្រៀតចូល យ៉ាងជ្រៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម ក៏ដូចជាទំនាក់ ទំនងរវាងកោសិកា គ្រប់ផ្នែក គ្រប់វិស័យនៃជីវភាពរស់នៅប្រចាំថ្ងៃ ដោយបានជះឥទ្ធិពលយ៉ាងខ្លាំងលើកត្តាផលិតកម្ម ឥរិយាបថនៃការប្រើប្រាស់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ រួមទាំងវិស័យទេសចរណ៍ផងដែរ ។

លោក ហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលចូលរួមពិធីប្រកាសនោះដែរ បានចូលរួមមតិ យោបល់ចំនួន៤ ចំណុច ដើម្បីជំរុញ អក្ខរកម្មឌីជីថលនៅកម្ពុជា រួមមាន ទី១ បន្តពង្រឹងការបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ចាប់ពីការសិក្សានៅកម្រិតមូលដ្ឋាន មធ្យមសិក្សាទុតិយភូមិ ទី២.បន្តជំរុញការស្រូបយក និង ការសម្របខ្លួន ដោយបំផុសចលនាឱ្យប្រជាពល រដ្ឋគ្រប់រូបដែលជាកោសិកាសង្គម-សេដ្ឋកិច្ច និងជា តួអង្គដែលមិនអាចខ្វះបាន ត្រូវស្រូបយក និងសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មីៗ ដោយចូលរួមវគ្គ បណ្ដុះបណ្ដាលអក្ខរកម្ម និងអាចស្វែងរកធនធានបន្ថែមដែលមាននៅលើអ៊ីនធឺណិត។

ទី៣.បន្តពង្រឹង កិច្ចសហការរវាងស្ថាប័នរដ្ឋ ជាមួយវិស័យឯកជន និងគ្រឹះស្ថានអប់រំ ទាំងសាលាចំណេះទូទៅសាលាវិជ្ជាជីវៈ និងសាកលវិទ្យាល័យ ដើម្បីបញ្ចូលការអប់រំផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ នៅក្នុងការ បណ្តុះបណ្តាល ការតម្រង់ទិស និងការពង្រឹងសមត្ថភាព ទី៤.បន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគាំទ ពិសេសបណ្ដាញព័ត៌មានវិទ្យា និងទូរគមនាគមន៍ ដើម្បីគាំទ្រដល់នវានុវត្តន៍ និងការពង្រឹងចំណេះ និង ជំនាញឌីជីថលនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here