ការកសាងប្រភពចំណូលឱ្យរឹងមាំមុននឹងកសាងផ្ទះ ជាមូលដ្ឋានក្នុងការប្រើប្រាស់ចំណូល

ការកសាងប្រភពចំណូលឱ្យរឹងមាំមុននឹងកសាងផ្ទះ ជាមូលដ្ឋានក្នុងការប្រើប្រាស់ចំណូល

ដោយ: ម៉ាលីស

ភ្នំពេញ៖ មនុស្សភាគច្រើនដែលមានកម្រិតជីវភាពមធ្យមតែងមានបញ្ហានៅក្នុងការប្រើប្រាស់ចំណូលលើការសាងលំនៅដ្ឋាន ដោយពួកគេបានខិតខំធ្វើការនិងសន្សំប្រាក់ បានល្មមធ្វើផ្ទះ ហើយបានចាប់ផ្ដើមយកប្រាក់នោះទៅទិញទាំងអស់ ឬទៅសាងសង់ផ្ទះ ហើយក៏ចាប់ផ្ដើមធ្វើការទាំងត្រដរខ្យល់ ដើម្បីសន្សំប្រាក់ជាបន្តបន្ទាប់ទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការធ្វើបែបនេះនាំឱ្យពួកគេហត់នឿយអស់មួយជីវិត ដោយលោករ៉ូប៊ឺត ធីគីយ៉ូសាគី (Robert T.Kiyosaki) ផ្ដល់យោបល់ថា “សម្រាប់អ្នកមានជីវភាពមធ្យមត្រូវសន្សំប្រាក់ដើម្បីកសាងប្រភពប្រាក់ចំណូលសិនបន្ទាប់មក ចាំយកប្រាក់ចំណេញទិញផ្ទះដោយបង់រំលោះទៅទិញដីសាងសង់ផ្ទះខ្លួនឯង”។

ជម្រើស គឺជាតម្រូវការចាំបាច់របស់មនុស្សគ្រប់រូប ហើយយើងត្រូវតែមានផ្ទះសម្រាប់ជាជម្រក និងប្រើភាពកក់ក្តៅដល់គ្រួសារ ប៉ុន្តែយើងចាត់ចែងប្រាក់កាសសម្រាប់ធ្វើផ្ទះឲ្យបានត្រឹមត្រូវតាមពេលវេលា គឺត្រូវសង់ផ្ទះបន្ទាប់ពីសង់ប្រភពចំណូលដែលមានស្ថេរភាពជាមុនសិន។

យើងពេលនេះអាចរស់នៅជាបណ្ដោះអាសន្ន នៅក្នុងផ្ទះតូចផ្ទះចាស់ ឬផ្ទះជួលសិន ហើយខំសន្សំលុយដើម្បីបង្កើតមុខរបរ មិនចាំទាល់តែមានដើមទុនច្រើន ទើបអាចបង្កើតមុខរបរនោះទេ គឺយើងត្រូវបង្កើតមុខរបរតូចតាចតាមផ្លូវ ដូចជាការលក់ទឹកអំពៅ បុកល្ហុង នំបុ័ង ហតដក ខ្យងស្ងោរ ក្ដាមឆ្អើរសាច់អាំង-ល-។ ទាំងនេះសុទ្ធសឹងតែជាមុខរបស់មិនចំណាយដើមទុនច្រើនទីកន្លែងធំនិងមិនចាំបាច់មានចំណេះដឹងជ្រៅជ្រះអ្វីនោះទេ។

ប្រសិនជាអ្នកកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនឬរោងចក្រសហគ្រាស អ្នកក៏អាចចំណាយពេលវេលាក្រៅម៉ោង ប្រកបមុខរបរតូចតាចខាងលើបានដែរ ធ្វើបែបនេះដើម្បីកុំទុកពេលវេលាសល់ចោលឥតប្រយោជន៍ និងដើម្បីរៀនសូត្របង្កើនចំណេះដឹង ក្នុងការរកស៊ីផងដែរ ទន្ទឹមនឹងការបង្កើតមុខរបរខ្នាតតូចនេះ អ្នកអាចសន្សំប្រាក់បានជារៀងរាល់ថ្ងៃ ដើម្បីបង្កើតមុខរបរឲ្យកាន់តែធំមានទីតាំងច្បាស់លាស់និង ចុះបញ្ជីពាណិជ្ជកម្មឲ្យបានត្រឹមត្រូវនិងរៀបចំបញ្ជីស្នាមចំណូលចំណាយឱ្យបានត្រឹមត្រូវដើម្បីជាអំណះអំណាងក្នុងការខ្ចីលុយពីធនាគារ។

ក្នុងរយៈពេល ៣ឆ្នាំទៅ ៥ឆ្នាំ អ្នកត្រូវខិតខំអភិវឌ្ឍនិងពង្រីកមុខរបរឲ្យធំ និងមានស្ថេរភាព វាហាក់បីដូចជាអ្នកដាំដើមឈើមួយដើម គឺត្រូវថែទាំឱ្យវារីកលូតលាស់ធំធាត់មាន ផែនការនៅពេលណា មុខរបរមានប្រាក់ចំណូលដែលមានស្ថេរភាពហើយនោះ អ្នកអាចចាប់ផ្ដើមទិញអចលនទ្រព្យ ដូចជាទិញផ្ទះ ទិញដី ឬសាងសង់ផ្ទះតាមប្រភពចំណូលនោះ។ ពេលនោះធនាគារក៏អាចអោយអ្នកខ្ចីប្រាក់ពីព្រោះតែអ្នកមានប្រភពចំណូលច្បាស់លាស់រៀងរហូត។ បើអ្នកគ្មានប្រភពប្រាក់ចំណូលទេ ជាពិសេសគឺគ្មានមុខរបរនោះ អ្នកមិនអាចខ្ចីប្រាក់ពីធនាគារបានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here