ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ ប្រកាសទទួលពាក្យស្នើរសុំជំនួយថវិការក្នុងការអភិរក្សវប្បធម៍នៅកម្ពុជា

ដោយ: ម៉ាលីស

ភ្នំពេញ៖ តាមរយៈក្រសួងពត៍មានបានអោយដឹងថា ស្ថានទូតអាម៉េរិកនៅរាជធានីភ្នំពេញ និងការិយាល័យកិច្ចការអប់រំនិងវប្បធម៌ នៃក្រសួងការបរទេសសហរដ្ឋអាមេរិកមានសេចក្តីរីករាយសូមប្រកាសទទួលពាក្យស្នើសុំជំនួយថវិកាពីកម្មវិធីមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្ស វប្បធម៌(AFCP)សម្រាប់ឆ្នាំសារពើពន្ធ ២០២២។ សម្រាប់ជំនួយនេះ អាចទទួលបានចាប់ពី ១០ ០០០ ដុល្លារដល់ ៥០០ ០០០ ដុល្លារក្នុងគម្រោងនីមួយៗ ហើយកាលបរិច្ឆេទផុតកំណត់ទទួលសំណើគឺថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ខាងមុខ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា មូលនិធិ AFCP នេះត្រូវបានបង្កើតឡើងដើម្បីជួយប្រទេសនានាក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់គេ។ សម្រាប់ប្រទេសកម្ពុជាមូលនិធិនេះមានបំណងអភិរក្សទីតាំងបុរាណសំខាន់ៗ អគារ និងវិមានប្រវត្តិសាស្រ្តសមុច្ច័យសារមន្ទីរ និងទម្រង់នានាដែលសម្តែងឱ្យឃើញប្រពៃណីវប្បធម៌ ដែលមានតម្លៃជាប្រវត្តិសាស្រ្តឬវប្បធម៌ ហើយដែលសម្រាប់បម្រើសារធារណជន និងត្រូវបានការពារដោយច្បាប់កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សូមជម្រាបជូនថា ការជួសជុលជណ្តើរខាងជើងនៃប្រាសាទព្រះវិហារស្ថិតនៅក្នុងចំណោមគម្រោងជាច្រើនដែលកំពុងដំណើរការនិងគាំទ្រដោយសហរដ្ឋអាមេរិកនៅក្រោមកម្មវិធីជំនួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here