ដោយ៖ សុធារី
ភ្នំពេញ៖ ស្របក្នុងបច្ចេកវិទ្យារីកចម្រើន មានបច្ចេកវិទ្យាជាច្រើន ដែលអាចជួយសម្រួលនិងជាប្រយោជន៍ ដល់អាជីវកម្មរបស់សម្រាប់សហគ្រាសធុនតូចនិងមធ្យម។
ការធ្វើទីផ្សារបែបឌីជីថលផល (Digital Marketing)៖ អាចចាប់យកសក្តានុពលនិងទាញយកផលប្រយោជន៍ពីការធ្វើទីផ្សារបែបឌីជីថល ពិសេសការប្រើប្រាស់មិនដែលទំនាក់ទំនងសង្គមមានដូចជា Facebook, Instagram និង YouTube ជាដើមដែលអាចផ្សព្វផ្សាយតាមទំហំនៃតម្រូវការ និងទំហំហិរញ្ញវត្ថុរបស់ខ្លួន ទាំងការផ្សព្វផ្សាយនៅលើផេកដល់ខ្លួននិងការប្រើប្រព័ន្ធផ្សព្វផ្សាយដែលបងប្រាប់ដូចជាការផ្សព្វផ្សាយផលិតផលនិងសេវាកម្មនៅតាមគេហទំព័រនានា ការបង្កើនប្រសិទ្ធិភាពម៉ាស៊ីនស្វែងរក (Search Engine Optimization SEO) និងការឃោសនាផលិតផលតាមរយៈអ៊ីមែល ដែលសុទ្ធតែអាចជួយឲ្យម្ចាស់ជីវកម្មបង្កើនការលក់ផលិតផលឬសេវាកម្មបាន។
ការធ្វើគេហទំព័រសម្រាប់អាជីវកម្ម៖ សហគ្រាសធុនតូចនិងមធ្យមត្រូវការគេហទំព័រផ្ទាល់ខ្លួនដើម្បីងាយស្រួលភ្ជាប់ទំនាក់ទំនងជាមួយអតិថិជននិងធ្វើការផ្សព្វផ្សាយពីផលិតផលឬសេវាកម្មនានា។ សហគ្រិនដែលបង្កើតគេហទំព័រជីវកម្មដោយខ្លួនឯងយ៉ាងងាយស្រួលដោយអាចសាកល្បងប្រើប្រាស់ថ្នាលឌីជីថលមួយចំនួនដូចជា Zyro Shopify Weebly About.me Jimdo WordPress.com WIX Volusion និង Bigcommerce។
ការទូទាត់ដោយមិនប្រើប្រាស់ក្រដាសប្រាក់ (Cashless Payment)៖ ការទូទាត់ដើម្បីថើបណាស់គាត់ដែរប្រាប់ផ្ដល់ភាពងាយស្រួលដល់តែទាល់តែដល់អតិថិជនបច្ចុប្បន្នសេវាទូទាត់តាមរយៈថតនិងចល័តដែលកំពុងប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានដូចជា ABA, Pi Pay, True Money, SmartLuy, PayGo, Wing, Aeon Wallet, GrabPay។ កម្មវិធីបាគងដែលដាក់ដំណើរការដោយធនាគារជាតិនៃកម្ពុជាក៏អាចជួយឲ្យអ្នកប្រើប្រាស់សេវាធនាគារតាមរយៈប្រព័ន្ធទូរស័ព្ទ មានភាពងាយស្រួលក្នុងការទូទាត់ប្រាក់ឆ្លងពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយទៅគ្រឹះស្ថានមួយទៀត។
ប្រព័ន្ធកុំព្យូទ័រក្លោដ (Cloud Computing)៖ ក្នុងបរិបទនៃជំងឺកូវី១៩ ការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រក្លោដអាចជួយឲ្យសហគ្រាសធុនតូចនិងមធ្យមធ្វើការពីចម្ងាយយ៉ាងងាយស្រួល បានគ្រប់ពេលវេលានិងគ្រប់ទីកន្លែង ដែលមានអ៊ីនធឺណេត។
ទិន្នន័យធំ (Big Data)៖ ជាបច្ចេកវិទ្យាដែលអនុញ្ញាតឲ្យសហគ្រាសធុនតូចនិងមធ្យមធ្វើការវិភាគទិន្នន័យ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពីតម្រូវការរបស់អតិថិជន ដោយ សហគ្រាសធុនតូចនិងមធ្យមអាចទាញយកផលប្រយោជន៍ពីទិន្នន័យទាំងនោះដែលផ្ដល់នូវដំណោះស្រាយទិន្នន័យធំមួយចំនួន តាមរយៈ SAS. Alteryx, Kissmetrics, Insightquared, Google Analytics, IBM Cognos Analytics, Tranzlogic, និង Qualtrics។
សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត (CyberSecurity)៖ ជាបច្ចេកវិទ្យាហើយដែលជួយការពារប្រឆាំងទប់ទល់នឹងការគំរាមកំហែងពីការវាយប្រហារតាមអ៊ីនធឺណិត ស្របទៅតាមបរិបទក្នុងសតវត្សទី២១ ដែលមានការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណេតនិងការរំលោភបំពានទិន្នន័យបានកើនឡើងជាលំដាប់។ បើយោងតាមគេហទំព័រ Techradar សហគ្រាសធុនតូចនិងមធ្យមជាង១លានក្នុងពិភពលោក បានរងផលប៉ះពាល់ដោយសារការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេត នៅឆ្នាំ២០១៨ ដែលការវាយប្រហារទាំងនោះត្រូវចំណាយជាមធ្យម៦៥០០ផោន ដើម្បីដោះស្រាយ។
ស្វ័យប្រវត្តិកម្ម (Automation)៖ ជាបច្ចេកវិទ្យាដែលប្រើប្រាស់ដើម្បីបង្កើនផលិតភាពប្រចាំថ្ងៃ។ ឧទាហរណ៍ តាមប្រើប្រាស់អ៊ីមែលក្នុងដោយស្វ័យប្រវត្តិ នៅពេលដែលអតិថិជនចុះឈ្មោះចូលក្នុងវេបសាយឬកម្មវិធីណាមួយ ការផ្ញើអ៊ីមែលណែនាំពីផលិតផលដោយស្វ័យប្រវត្តិ បន្ទាប់ពីអតិថិជនទិញផលិតផលណាមួយរួច និងការផ្ញើអ៊ីមែលរំលឹកអតិថិជនដោយស្វ័យប្រវត្តិនៅពេលជ្រើសរើសទំនិញណាមួយរួច តែមិនទាន់ធ្វើការទូទាត់ប្រាក់។
បញ្ញាសិប្បនិម្មិត (AI)៖ បញ្ញាសិប្បនិមិត្តគ្រូវបានប្រើប្រាស់សម្រាប់ការទំនាក់ទំនងជាមួយអតិជននៅតាមក្រុមហ៊ុន ប្រមាណ 95 ភាគរយនៅត្រឹមឆ្នាំ២០២៥ នេះបើយោងតាម AI business។ បច្ចុប្បន្ននេះ Chatbot ដែលជាកម្មវិធីកុំព្យូទ័រធ្វើត្រាប់តាមការសន្ទនាជាមួយមនុស្សដែលប្រើបញ្ញាសិប្បនិម្មិត កំពុងមានប្រជាប្រិយភាពខ្លាំង នឹងត្រូវបានប្រើប្រាស់សហគ្រាសធុនតូចនិងមធ្យម ។ Chatbot ដំណើរការទិន្នន័យដើម្បីឆ្លើយតបដោយស្វ័យប្រវត្តិ មានន័យថាអតិថិជនមិនចាំបាច់រង់ចាំការឆ្លើយតបពីបុគ្គលិកឡើយ ហើយវាមានសមត្ថភាពក្នុងការឆ្លើយតបអតិថិជនជាច្រើននាក់ក្នុងពេលតែមួយ ពេញ24 ម៉ោង៕







