រដ្ឋាភិបាលថៃត្រៀមបើកប្រទេសឱ្យភ្ញៀវទេសចរណ៍ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក្ត

ដោយៈ សុផារី

ប្រទេសថៃៈ លោក ប្រ៉ាយុទ្ឋ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានប្រកាសកាលពីម្សិលមិញថា ទេសចរបរទេសដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩រួច នឹងត្រូវបានអនុញ្ញាតឱ្យទៅកាន់ប្រទេសថៃ ដោយមិនតម្រូវឱ្យមានការធ្វើចត្តាឡីស័ក្ត ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។

ការអនុញ្ញាតនេះ សម្រាប់ភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរតាមជើងយន្តហោះ បានចាក់វ៉ាក់សាំងគ្រប់ដូស និងអ្នកធ្វើដំណើរមកពីប្រទេសដែលមានហានិភ័យទាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានលើកឡើងថា ដោយមានការសហការនិងរួមដៃគ្នា ពីគ្រប់វិស័យពាក់ព័ន្ធ និងជាមួយអ្នករាល់គ្នា ដើម្បីប្រឈមមុខនឹងវិបត្តិនេះ យើងបានស្ថិតក្នុងចំណោមប្រទេសដែលជោគជ័យបំផុតនៅលើពិភពលោក ក្នុងការជួយសង្គ្រោះជីវិតពីជម្ងឺនេះ។

លោកបានបន្តថា ទេសចរបរទេសគ្រាន់តែបង្ហាញលទ្ធផលតេស្តRT-PCR មុនពេលចាកចេញពីប្រទេសកំណើត ហើយធ្វើតេស្តនៅប្រទេសថៃ។ បន្ទាប់ពីនោះ ពូកគាត់នឹងមានសេរីភាពអាចធ្វើដំណើរជុំវិញប្រទេសថៃ ដូចដែលជនជាតិថៃអាចធ្វើបានដែរ។

ដំណាក់កាលដំបូងនេះ ចាប់ផ្តើមសម្រាប់ប្រទេសចំនួន១០មាន ដូចជា អាមេរិក ចិន អាលម្លឺម៉ង់ សាំងហ្កាពួរ ជាដើម។ អ្នកដំណើរមកពីប្រទេសដែលមិនមានឈ្មោះក្នុងបញ្ជីខាងលើនឹងនៅតែទទួលស្វាគមន៍ ប៉ុន្តែពួកគេនឹងត្រូវអនុវត្តតាមវិធានការណ៍ ធ្វើចត្តាឡីស័ក្ត និងអនុវត្តិតាមតម្រូវការផ្សេងៗទៀត។ បញ្ជីប្រទេសនិងពង្រីកបន្ថែម ត្រឹមថ្ងៃទី ១ ខែធ្នូ ហើយនៅថ្ងៃទី១ ខែមករា នឹងបើកកាន់តែទូលំទូលាយបន្ថែមទៀត។

លោក ប្រាយុទ្ឋ ចាន់អូចា បាននិយាយថា  “ខ្ញុំដឹងថាការសម្រេចចិត្តនេះមានហានិភ័យខ្លះ។ យើងប្រាកដជាឃើញ ករណីកើនឡើងធ្ងន់ធ្ងរបណ្តោះអាសន្ន នៅពេលយើងបន្ធូរបន្ថយការរឹតបន្តឹងនេះ ព្រោះខ្ញុំមិនគិតថា មនុស្សរាប់លាននាក់ ដែលពឹងផ្អែកលើប្រាក់ចំណូលដែលបានមកពីវិស័យទេសចរណ៍ អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ទល់នឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក្នុងកំឡុងពេលឈប់សម្រាកបុណ្យចូលឆ្នាំថ្មីជាលើកទីពីរនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here