ដោយៈសុជាតា
ភ្នំពេញៈ ដើម្បីពង្រឹងចង្វាក់តម្លៃពិភពលោក និងពាណិជ្ជកម្មរវាងប្រទេសឥណ្ឌា និង បណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ មានដូចជាប្រទេសថៃឡង់ ប្រទេសវៀតណាម កម្ពុជា ធនាគារអភិវឌ្ឍអាស៊ីបានរៀបចំកម្មវិធី ផ្សាភ្ជាប់រវាងសហគ្រាសធុនតូច និងមធ្យមនៅបណ្តាប្រទេសតាមដងទន្លេមេគង្គ។
កម្មវិធីនេះមានគោលបំណងបណ្តុះបណ្តាល ទីផ្សារបណ្តាញសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅតំបន់នេះផងដែរ។
ព្រឹត្តិការណ៍បណ្តាញពាណិជ្ជកម្មលើកទីពីរ ដែលជំរុញកសិពាណិជ្ជកម្ម ឆ្លងប្រទេស ដែលនឹងកើនឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២១ ខាងមុខ ដែលព្រឹត្តិការណ៍នេះផ្តល់នូវឱកាសក្នុងជួបប្រាស័យ និងពង្រីកបណ្តាញជាមួយនឹងអ្នកនាំចេញ អ្នកនាំចូលផលិតកម្ម សេវាកម្ម ជំនាញខាងវិស័យកសិកម្ម និងម្ហូបអាហារនៅក្នុងប្រទេសឥណ្ឌា ប្រទេសថៃ ប្រទេសវៀតណាម និង ប្រទេសកម្ពុជា។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន បានលើកឡើងពីវគ្គបណ្តុះបណ្តាល ដែលអ្នកជំនាញខាងនាំចេញ នាំចូល ពីប្រទេសឥណ្ឌា និងបណ្តាអនុតំបន់ទន្លេមេគង្គនឹងផ្តល់បច្ចេកទេសទៅលើនិតិវិធីនាំចេញ នាំចូល និងបទប្បញ្ញត្តិនានានៅក្នុងនាំចេញ និងនាំចូលផលិតផលកសិកម្ម និងម្ហូបអាហារផងដែរ៕







