រដ្ឋមន្ត្រីការទូតកម្ពុជាណែនាំឱ្យសហគ្រិនវ័យក្មេងកម្ពុជាបង្កើនទំនាក់ទំនងជាមួយ មន្ត្រីការទូតនៅបរទេស

ដោយៈលក្ខិណា

ភ្នំពេញៈ លោកប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានផ្ដល់អនុសាសន៍ឱ្យសមាជិក នៃសមាគមសហគ្រិនវិស័យកម្ពុជា បង្កើនទំនាក់ទំនងគ្រប់ស្ថានបេសកកម្មកម្ពុជានៅប្រទេស និងក្រុមការងារការទូតសេដ្ឋកិច្ចរបស់ក្រសួ​ងការបរទេស ដើម្បីពង្រីកវិសាលភាពធុរកិច្ច និងសមត្ថភាពរបស់សហគ្រិនវ័យក្មេងកម្ពុជា ក្នុងការចូលរួមផ្សព្វផ្សាយផលិតផលកម្ពុជា លើកកម្ពស់សក្ដានុពលវិស័យទេសចរណ៍ វប្បធម៌ និងវិនិយោគកម្ពុជាលើឆាកអន្តរជាតិ។

នៅក្នុងជំនួបជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា កាលពីថ្ងៃទី២៨ កញ្ញា២០២១កន្លងមក លោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក៏បានស្នើឱ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជា សិក្សាលទ្ធភាពទាញប្រយោជន៍ពីកាលានុវត្តន៍ភាព ក្នុងក្របខណ្ឌស្ដារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ដែលគ្របដណ្ដប់លើវិស័យជាយុទ្ធសាស្ត្រចំនួន៥រួមមាន លើកកម្ពស់ប្រព័ន្ធសុខាភិបាល ពង្រឹងសន្តិសុខមនុស្ស ពង្រីកសក្ដានុពលទីផ្សារក្នុងអាស៊ាន និងសមាហរណកម្មអាស៊ាន បង្កើនការអភិវឌ្ឍវិស័យឌីជីថល និងទំនើបកម្ម ឆ្ពោះទៅអនាគតប្រកបដោយភាពធន់និងចីរភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស៊ាង សុបញ្ញាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានគោរពស្នើសុំឯកឧត្តមឧបនាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ដល់សមាគម ដើម្បីបង្កើនការចូលរួមចំណែ​កលើកស្ទួយខឿនសេដ្ឋកិច្ចកម្ពុជា ស្របទៅតាមកិត្យានុភាពកាន់តែខ្ពស់ និងតួនាទីកាន់​តែសកម្មរបស់កម្ពុជា ដែលជាលទ្ធផលនៃកិច្ចប្រឹងប្រែង អនុវត្តនយោបាយការបរទេសរបស់រាជ រដ្ឋាភិបាល ជាពិសេសក្នុងឱកាសដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ព្រមទាំងព្រឹត្តិការណ៍អមសំខាន់ៗ នៅខែវិច្ឆិកាឆ្នាំ២០២១ និងការទទួលតួនាទីជាប្រធានអាស៊ានជាលើកទី៣ នៅឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here