កម្ពុជាសហការជាមួយនឹងប្រទេសអូស្រ្តាលីក្នុងការជំរុញវិនិយោគចំណីអាហារ

ដោយៈសុជាតា

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា សហការជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ក្រសួងការបរទេស និងពាណិជ្ជកម្ម៊អូស្រ្តាលី បានចុះពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពី ការរៀបចំហិរញ្ញប្បទាន សម្រាប់គាំទ្រការប្រតិបត្តិរបស់តុវិនិយោគកសិចំណីអាហារ នៅក្នុងប្រឹក្សាអភិវឌ្ឍកម្ពុជា ក្នុងក្របខណ្ឌកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជាអូស្រ្តាលី CAVACCII)។

លោកសុខ ចិន្តាសោភារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានថ្លែងបញ្ជាក់នៅថ្ងៃទៅ២៩ ខែកញ្ញាថា ច្បាប់ស្តីពីការវិនិយោគប្រទេសកម្ពុជា នឹងផ្តល់ការលើកទឹកចិត្តឆ្លាតវៃ ដល់ការវិនិយោគតាមវិស័យ ខណៈដែលការវិនិ​យោគក្នុងវិស័យកសិកម្ម និងកសិចំណីអាហារត្រូវបានកំណត់ជាវិស័អាទិភាព ដែលត្រូវជំរុញ និងលើកកម្ពស់ផលិតភាពបន្ថែមទៀត ដើម្បីធានាថាវិស័យទាំងនេះមានភាពធន និងចីរភាព ក្នុងការចូលរូមចំណែកដល់ការរក្សាលំនឹងសេដ្ឋកិច្ច ឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីត ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា សម្រាប់តួនាទីក្នុងការផ្តល់ជំនួយបច្ចេកទេស ដើម្បីពន្លឿនការស្តារឡើងវិញ នូវសេដ្ឋកិច្ចកម្ពុជាក្នុងគន្លងប្រក្រតីថ្មី ក្រោយវិបត្តិកូវីត១៩ ផងដែរ។

លោកPablo Kangឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ពីការបេ្តជ្ញាចិត្តរបស់អូស្រ្តាលី ក្នុងគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសការលើកកម្ពស់ផលិតភាពក្នុងវិស័យកសិកម្ម តាមរយៈការរួមគ្នាជំរុញការវិនិយោគ ក្នុងវិស័យកសិចំណីអាហារ។ ការផ្តល់ហិរញ្ញប្បទានដល់ការប្រត្តិបត្តិការរបស់វិនិយោគិន កសិចំណីអាហាររបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានាពេលនេះ គឺជាការចូលរួមបន្ថែមទៀតរបស់អូស្រ្តាលី ក្នុងការជួយបំពេញបន្ថែមដល់កិច្ច ខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញទាក់ទាញ និង ថែរក្សាការវិនិយោគ ក្នុងវិស័យកសិកម្ម កសិធុរកិច្ចនិង កសិចំណីអាហារ។

គិតត្រឹមខែសីហា ឆ្នាំ ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានអនុម័តចុះបញ្ចីគម្រោងក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្មចំនួន៣៧៦ គម្រោងក្នុងទុនវិនិយោគសរុបប្រមាណ ៩,៧ប៊ីលានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here