ឧបនាយករដ្ឋមន្រ្តីកម្ពុជាៈភាពជាដៃគូអាស៊ាន អាមេរិកនឹងបន្តរីកចម្រើន

        ដោយៈគង់ ម៉ាលីន

        ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុនរដ្ឋមន្រ្តីការបរទេស និងសហប្រតិ​បត្តិការអន្តរជាតិកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ភាពជាដៃគូអាស៊ាន-អាមេរិក នឹងបន្តរីកចម្រើនតទៅមុខទៀត លើគ្រប់វិស័យទាំងអស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្តីសង្ឃឹមរបស់ប្រមុខការទូតកម្ពុជា បង្ហាញឡើងក្រោយពីចូលរួម ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ដែលប្រព្រឹត្តទៅដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។

លោកប្រាក់ សុខុន បានបញ្ជាក់ថារដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិក បានប្រជុំបីដងហើយនៅឆ្នាំនេះ ដោយសបញ្ជាក់ឱ្យឃើញពីឆន្ទៈរបស់អាមេរិក ក្នុងការពង្រឹងទំនាក់ទំនងជាមួយអាស៊ាន ជាពិសេសក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។លោកបន្ថែមថា ខ្ញុំក៏បានថ្លែងអំណរគុណ ដល់សហរដ្ឋអាមេរិកជាថ្មីម្តងទៀត ដែលបានផ្តល់ជំនួយជាវ៉ាក់សាំង Johnson & Johnson ចំនួនមួយលានដូសដល់កម្ពុជា ហើយខ្ញុំក៏សង្ឃឹ​មថាភាពជាដៃគូអាស៊ាន-អាមេរិក នឹងបន្តរីកចម្រើនតទៅមុខទៀត លើគ្រប់វិស័យ

ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ផ្លាស់ប្តូរយោបល់គ្នាផងដែរអំពីមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក នៅក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺនេះ។ ជាមួយគ្នានេះ ក៏មានការលើកឡើងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងចំណាប់អារម្មណ៍រួម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here