មន្រ្តីជានខ្ពស់ពិភាក្សាពីកញ្ចប់ថវិកាសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ឋនាឆ្នាំ២០២២

ដោយៈគង់ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋលេខាធិការលោកសួង ហេង ដឹកនាំក្រុមការងារបច្ចេកទេសក្រសួងជួបពិភាក្សាការងារជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលើការត្រៀមកញ្ចប់ថវិកាសម្រាប់គម្រោងផែនកា រសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឆ្នាំ២០២២។

កិច្ចប្រជុំនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ លោកអគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស លោកអគ្គនាយកនៃអគ្គនាយកដ្ឋាន ប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាមលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅឆ្នាំ២០២២នេះ ក្រសួងបានដាក់ចេញគំរោងអាទិភាពលើការស្ថាបនា និងកែលំះរផ្លូវជាតិសំខាន់ៗមួយចំនូនរួមមាន ការពង្រីកផ្លូវជាតិលេខ៦ ពីស្គន់ទៅក្រុងកំពង់ចាម ពីពីរគន្លងទៅ៤គន្លង ដោយមានសួនច្បារនៅចំកណ្តាល គំរោងកែលំអរ និងពង្រីកផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ជាដើម។

ជាមួយគ្នានេះ ក្រសួងគ្រោងនឹងចាប់ផ្តើមស្ថាបនា ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ ដើម្បីតភ្ជាប់ជាមួយផ្លូវជាតិដែលតភ្ជាប់ទៅកាន់ខេត្តកំពង់ធំផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here