ប្រទេសឥណ្ឌូនេស៊ីដាក់ឱ្យដំណើរការរោងចក្រផលិតដែកខ្នាតយក្សថ្មីមួយ

ដោយៈឧត្តម

ហ្សាការតា: ប្រទេសឥណ្ឌូនេស៊ី បានសម្ពោធដាក់ឱ្យដំណើរការ រោងចក្រផលិតដែកខ្នាតយក្សថ្មីមួយ ក្រោមអធិបតីភាពរបស់លោកប្រធានាធិបតីចូកូ វីដូដូ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ ដែលទីស្ដីការគណៈរដ្ឋមន្ត្រីឥណ្ឌូនេស៊ី បានចេញនៅថ្ងៃអង្គារ ទី២១ កញ្ញា នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្អែកតាមសេចក្ដីថ្លែងការណ៍ដដែលឱ្យដឹងថា រោងចក្រថ្មីដែលមានសមត្ថភាពផលិតដែកបាន១,៥លានតោនក្នុងមួយឆ្នាំនេះ នឹងជួយកាត់ការនាំចូលដែកពីបរទេសបានយ៉ាងច្រើន។

លោកប្រធានាធិបតី ចូកូ វីដូដូ បានថ្លែងថា រោងចក្ររបស់ក្រុមហ៊ុនផលិតដែករដ្ឋ PT Krakatau Steel នេះនឹងជួយបង្កើនសមត្ថភាពផលិតដែក របស់ក្រុមហ៊ុនរដ្ឋមួយនេះ ឱ្យឈានដល់៤លានតោនក្នុងមួយឆ្នាំ។

លោកចូកូ វីដូដូ បានលើកឡើងបន្ថែមទៀតថា “ជាមួយនឹងដំណើរការរបស់រោងចក្រនេះ យើងនឹងអាចបំពេញតម្រូវការដែកក្នុងស្រុកបាន ដូចនេះយើងនឹងមិនចាំបាច់នាំចូលដែកទៀតនោះទេ។ នេះជាអ្វីដែលយើងសង្ឃឹមទុក”។

យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិស្ដីពី ពាណិជ្ជកម្មអន្តរជាតិបង្ហាញថា ការនាំចូលដែករបស់ប្រទេសឥណ្ឌូនេស៊ី មានទំហំរហូតដល់ទៅ៦,៨៦ពាន់លានដុល្លារអាមេរិកអំឡុងឆ្នាំ២០២០៕  Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here