ដោយៈសុធា
ប្រទេសថៃៈ ឧស្សហកម្មលក់ដោយផ្ទាល់របស់ប្រទេសថៃរំពឹងថា មានកំណើនត្រឹមតែ១ ទៅ២ភាគរយនៅឆ្នាំនេះ ដោយសារតែអំណាចទិញរបស់អ្នកប្រើប្រាស់បានចុះខ្សោយដោយសារតែវិបត្តិ កូវិត ១៩ នេះ។

លោក Kittawat Ritteerawee ប្រធានសមាគមលក់ដោយផ្ទាល់របស់ប្រទេសថៃ បាននិយាយថា បំណុលមេគ្រួសារក្នុងស្រុកបានកើនឡើងខ្ពស់ នៅរយៈពេល១៨ឆ្នាំចុងក្រោយ ហើយវិបត្តិសេដ្ឋកិច្ចបានបណ្តាលអ្នកប្រើប្រាស់ មានការប្រយ័ត្នប្រយែងក្នុងការចំណាយ និងទិញទំនិញដែលចាំបាច់ប៉ុណ្ណោះ។
ការលក់ដោយផ្ទាល់របស់ប្រទេសថៃ បានកាត់បន្ថយអាត្រាត្រឹមតែ១ភាគរយ ទៅក្នុងតម្លៃ៧០ពាន់លានបាត នៅឆ្នាំ២០២០ នេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆមាសទី១ ឆ្នាំ២០២១ ដោយសារតែរាលត្បាតនៃជំងឺសកល ដែលប៉ះពាល់ទៅដល់អំណាចទិញអ្នកប្រើប្រាស់ទូទៅ។
លោកសង្ឃឹមថា “នៅឆមាសទីពីរឆ្នាំនេះ ស្ថានការណ៍ល្អប្រសើរឡើង ហើយការលក់និងកើនឡើងនៅចុងឆ្នាំនេះ ដោយសារតែផែនការចាក់វាក់សាក់របស់រដ្ឋាភិបាល ការកាត់បន្ថយការរាំងខ្ទប់ និងវិធានការកញ្ចប់លើកទឹកចិត្តខាងសេដ្ឋកិច្ច”។
លោកបន្ថែមទៀតថា អាជីវកម្មផ្នែកលក់ដោយផ្ទាល់រំពឹងថា ប្រសើរឡើងនៅពេលវេលាដ៏ខ្លីខាងមុខ ដោយសារតែជំនឿទុកចិត្តទៅលើស្លាកសញ្ញា ដែលមានគុណភាពខ្ពស់ និង ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ។
បន្ថែមពីលើនេះ អ្នកប្រើប្រាស់ដែលនិយមជីវិតស៊ីវិល័យ ដែលមានសុវត្ថិភាព បានផ្តល់ឱកាស សម្រាប់ការអភិវឌ្ឍផលិតផល និងការស្រាវជ្រាវ ដើម្បីបំពេញតំរូវការអ្នកប្រើប្រាស់។
លោកលើកឡើងថា ឥទ្ធិពលនៃវិបត្តិនេះ បានធ្វើអោយប្រជាជន ស្វែងរកការងារផ្សេងៗទៀត។ ហើយវិស័យលក់ដោយផ្ទាល់ បានផ្តល់ឱកាសសម្រាប់បំពេញតំរូវការរបស់អ្នកប្រើប្រាស់។
យើងត្រូវកែតំរូវខ្លួនឯង ដើម្បីដោះស្រាយជាមួយ នឹងការផ្លាស់ប្តូរនូវផលិតផល ការកសាងផ្លាកសញ្ញ៉ា និង វេទិការលក់ទិញផងដែរ៕







