លោកស៊ុយ សែមៈកម្ពុជាបានចូលរួមចំណែកយ៉ាងច្រើនក្នុងការបញ្ចូលប្រភព ថាមពលកកើតឡើងវិញ

        ដោយៈតារា

ភ្នំពេញៈ លោកស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលនិងជាអនុប្រធានថាម​ពលអាស៊ាន សម្រាប់ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីថាមពលអាស៊ានលើកទី៣៩ និងកិច្ចប្រជុំពាក់ព័ន្ធ (39th AMEM and Associated Meetings) តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិក លេខាធិការដ្ឋានអាស៊ាន និងដៃគូសន្ទនាពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងទៅកាន់វេទិកាដ៏មានសារៈសំខាន់ នៃវិស័យថាមពល លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការបញ្ចូលប្រភពថាមពលកកើតឡើងវិញ។

លោកស៊ុយ សែមក៏បានលើកទឹកចិត្តអោយគ្រប់ភាគីពាក់ព័ន្ធ ពីបណ្តាប្រទេសទាំងអស់ចូលរួមអោយបានសកម្មថែមទៀត ធ្វើការជាមួយគ្នាក្នុងការអភិវឌ្ឍ វិនិយោគ និងប្រើប្រាស់ថាមពលស្អាតនិងកកើតឡើង វិញ។

លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំនោះមានដូចជា ទី១ ពិនិត្យលើលទ្ធផលការងារអន្តរវិស័យរបស់អាស៊ាន ទី២ អនុម័តលើរបាយការណ៍នៃលទ្ធផលការងារ និងទិសដៅបន្ត ក្រោមក្របខណ្ឌផែនការ សកម្មភាពកិច្ចសហប្រតិបត្តិការថាមពលអាស៊ាន ដំណាក់កាលទី២ (២០២១-២០២៥) ។

ទី៣ អនុម័តលើរបាយការណ៍នៃលទ្ធផលការងារ និងទិសដៅបន្តនៃកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនារួមមាន ទីភ្នាក់ថាមពលអន្តរជាតិ (IEA) និងទីភ្នាក់ងារអន្តរជាតិថាមពលកកើតឡើងវិញ (IRENA) ។ ទី៤ អនុម័តលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីថាមពលអាស៊ានលើកទី៣៩ និងសេចក្តីប្រកាសរួមទីក្រុង BANDAR SERI BEGAWAN ស្តីពីសន្តិសុខថាមពលនិងអន្តរកាលថាមពល។

ទី៥ ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីថាមពលអាស៊ានបូក៣ និងអាស៊ីបូព៌ា និងទី៦ ការប្រកាសនៃការត្រៀមខ្លួនរបស់កម្ពុជា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០នៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here