ធនាគារជាតិដាក់ដេញថ្លៃប្រាក់ចំនួន៣០លានដុល្លារអាមេរិក

        ដោយៈគង់ ម៉ាលីនណា

        ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា បានជូនដំណឹងដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់មានអាជ្ញាបណ្ណទាំងអស់ ចូលរួមដេញថ្លៃប្រាក់ដុល្លារចំនួន៣០លានដុល្លារ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្ដីជូនដំណឹង ដែកបានចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ ឲ្យដឹងថា ចំពោះអត្រាដេញថ្លៃអប្បបរមានឹងត្រូវប្រកាស នាពេលព្រឹកនៃថ្ងៃដេញថ្លៃជាក់ស្តែង។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ ដែលមានអាជ្ញាបណ្ណទាំងអស់ជ្រាប និងត្រៀមលក្ខណៈចូលរួមការដេញថ្លៃតាមកាលបរិច្ឆេទខាងលើ តាមការគួរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here