ការសិក្សាថ្មីៈខុនដូចំនួន១៧៣យូនីតបានដាក់ចូលទីផ្សារ ខណៈទីផ្សារលក់ នៅតែធ្លាក់ចុះ

ដោយៈវង្ស រតនា

ភ្នំពេញៈ ការសិក្សាថ្មីមួយបានបង្ហាញថា ​ខុនដូ​សរុប១២៧៣យូនីត ​បានបញ្ចប់​ការសាងសង់ និង​ដាក់ចូល​ទីផ្សារ​នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ ដែល​ធ្វើឱ្យ​ចំនួន​បន្ទប់​ខុនដូ​ក្នុង​រាជធានី​ភ្នំពេញ​គិត​ត្រឹម​ដំណាច់​ឆមាស​ទី​១ ឆ្នាំ​ ២០២១ កើន​ដល់​ជាង២៧ ០០០ ​យូនីត​។ នេះ​បើ​យោងតាម​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia​។

របាយការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃទី៦ ខែកក្កដាលកន្លងមកបានបង្ហាញថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១ មាន​គម្រោង​ខុនដូ​ចំនួន​៥ បាន​បញ្ចប់​ការសាងសង់​ដែល​ធ្វើឱ្យ​ចំនួន​ខុនដូ​នៅ​រាជធានី​ភ្នំពេញ ​កើន​ដល់​ជាង៩០​គម្រោង និង​មាន​បន្ទប់​ជាង២៧,០០០ ​យូនីត​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការស្រាវជ្រាវ​បាន​រកឃើញ​ថា វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​ផ្តាសាយ​កូវីដ១៩ ដែល មាន​វត្តមាន​លើ​ភពផែនដី​ជាង១​ឆ្នាំ​មកនេះ ​បាន​ធ្វើឱ្យ​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា ​ដែល​ពឹងផ្អែក​ភាគច្រើន ​លើ​អតិថិជន​ជា​ជនបរទេស​នោះ មិនមាន​ដំណើរការ​ល្អ​ប្រសើរ​ទេ ទាំង​តម្លៃ​ទិញ លក់ និង​ជួល​។

យោងតាម CBRE Cambodia តម្លៃ​លក់​ជា​មធ្យម​របស់​ខុនដូ​ទាំង៣ ប្រភេទ​បាន​ធ្លាក់ចុះ​ព្រមៗ​គ្នា​ចន្លោះ​ពី០,៣-៧,១ ​ភាគរយ​ក្នុង​ឆមាស​ទី​១ ឆ្នាំ២០២១ ធៀប​នឹង​ឆមាស​ទី​ ២ ឆ្នាំ​ ២០២០ ដោយ​ប្រភេទ​ខុនដូ​ប្រណីត​ (High-end) មានតម្លៃ​ជា​មធ្យម ២ ៨០២ ​ដុល្លារ​ក្នុង១​ម៉ែត្រការ៉េ ធ្លាក់ចុះ៦,២​ភាគរយ ប្រភេទ​មធ្យម​ (Mid-Range) តម្លៃ២ ១១៣ដុល្លារ ធ្លាក់៧,១​ភាគរយ និង​ប្រភេទ​តម្លៃ​សមរម្យ (Affordable) មានតម្លៃ១៤៩២ ​ដុល្លារ ធ្លាក់ចុះ០,៣ ​ភាគរយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here