ក្រុមហ៊ុនយក្សSamsungព្យាករថាចំណូលរបស់ខ្លួននឹងកើនឡើងជាង៥៣ភាគរយក្នុងត្រីមាសទី២

ដោយៈ សាវុធ

សេអ៊ូលៈ ក្រុមហ៊ុន Samsung Electronics ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងបានព្យាករណ៍ថា ប្រាក់ចំណេញប្រតិបត្តិការត្រីមាសទី២កើនឡើង៥៣.៣៧ភាគរយ ដោយសារតម្លៃបន្ទះឈីប និង ប្រតិបត្តិការបានបន្តនៅរោងចក្រសំខាន់របស់អាមេរិក បន្ទាប់ពីបិទមួយរយៈ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។ក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតរបស់ពិភពលោកមួយនេះ រំពឹងថាទទួលបានប្រាក់ចំណេញប្រតិបត្តិការប្រហែល១២.៥ទ្រីលានវ៉ុន (ប្រមាណ១១ពាន់លានដុល្លារអាមេរិក) សម្រាប់ខែមេសា ដល់ខែមិថុនា គឺកើនឡើងពី ៨.១៥ ពាន់ពាន់លានវ៉ុនកាលពីឆ្នាំ មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការព្យាកររបស់ក្រុមហ៊ុននេះ បានកើនលើសពីការព្យាករ របស់ក្រុមអ្នកវិភាគអំពីប្រាក់ចំណេញ កើនឡើង៣៨ភាគរយសម្រាប់ក្រុមហ៊ុន ក្នុងត្រីមាសទី ២ ឆ្នាំនេះ។

ក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏ធំរបស់ក្រុមហ៊ុនសាមសុង ដែលជាក្រុមធំ ជាងគេបង្អស់នៃអាណាចក្រគ្រប់គ្រងដោយគ្រួសារ ដែលត្រូវបានគេស្គាល់ថាជា chaebols ដែលគ្រប ដណ្តប់អាជីវកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី ១២ របស់ពិភព លោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here