កម្មករ-កម្មការនីក្រុងភ្នំពេញៈ ប្រាក់ឧបត្ថម្ភចំនួន១៦ម៉ឺនរៀលពិតជាជួយរំលែកទុក្ខលំបាកក្នុងគ្រាវិបត្តិជំងឺរាតត្បាត

ដោយ: សាវុធ

ពៅនិមល/ភ្នំពេញ៖ ក្រុមកម្មករ-កម្មការនី ដែលបម្រើការងារក្នុងវិស័យកាត់ដេរនៅរាជធានីភ្នំពេញ បានបង្ហាញក្តីរីករាយ ដោយបានលើកឡើថា ការទទួលបានជំនួយសង្គមជាសាច់ប្រាក់ចំនួន១៦ម៉ឺនរៀលក្នុងម្នាក់ ក្រោយពេលបិទខ្ទប់ បានចូលរួមចែករំលែកនូវទុក្ខលំបាក ក្នុងគ្រាលំបាកនេះ។

កម្មករ-កម្មការនី នៅតំបន់ផ្លូវវេងស្រេង ក្នុងខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បាននិយាយដោយទឹកមុខសប្បាយរីករាយថា ពួកគាត់ពិតជាសប្បាយចិត្តណាស់ ក្រោយទទួលដំណឹងនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពួកគាត់បានឱ្យដឹងទៀតថា ក្នុងអំឡុងពេលបិទខ្ទប់នាពេលកន្លងមកនេះ ពិតជាជួបការលំបាកណាស់ ហើយចំពោះប្រាក់ដែលទទួលបានពេលនេះ ទោះបីជាមិនច្រើន ប៉ុន្តែពិតជាជួយរំលែកនូវទុក្ខលំបាក និងមានប្រយោជន៍ណាស់សម្រាប់ពួកគាត់ ក៏ដូចជាសម្រាប់ក្រុមគ្រួសារ។

លោកបណ្ឌិតអ៊ិត សំហេងរដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងក្នុងសេចក្តីជូនដំណឹង ស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលស្ថិតនៅតំបន់បិទខ្ទប់ជាលក្ខណៈទ្រងទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ ជំហាន១ថា ដំណាក់កាលដំបូងនេះ គឺផ្តល់ជូនកម្មករនិយោជិតចំនួនជាង២៧៥ ៧៤៧នាក់ មកពីរោងចក្រចំនួន៥១៣។

លោកបានថ្លែងថា សាច់ប្រាក់ដែលកម្មករនិយោជិតមានសិទ្ធិបើកបាន គឺបន្ទាប់ពីធនាគារឯកទេសវីង ផ្ញើរសារអំពីការបើកប្រាក់ឧបត្ថម្ភទាំងនោះ ដោយក្នុងម្នាក់អាចបើកបានតែមួយលើកគត់ ស្របតាមកម្មវិធីជំនួនសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់របស់រាជរដ្ឋាភិបាល។

លោកបានថ្លែងបន្តថា ដើម្បីបើកប្រាក់ឧបត្ថម្ភ កម្មករនិយោជិតត្រូវភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ និងទូរស័ព្ទដែលទទួលបានសារ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត ហើយការបើកប្រាក់នេះដែរ កម្មករនិយោជិតមិនតម្រូវឲ្យបង់ថ្លៃសេវាផងដែរទៅកាន់ភ្នាក់ងារបើកប្រាក់ឧបត្ថម្ភនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here