កម្មវិធីWAT4CAMគាំទ្រដោយភ្នាក់ងារអភិវឌ្ឍន៍បារាំងបានរួមចំណែកច្រើនដល់វិស័យកសិកម្មនៅកម្ពុជា

ដោយៈ សាវុធ

ភ្នំពេញៈ កម្មវិធីស្តីពី “ការគ្រប់គ្រងធនធានទឹក និងវិវឌ្ឍនាការកសិកម្មអេកូឡូស៊ីនៅកម្ពុជា(ជំហាន ១) (WAT4CAM) (Phase 1) បានចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារឡើងវិញនូវហេដ្ឋារចនាសមម្ព័ន្ធធារាសាស្រ្តបម្រើឲ្យវិស័យកសិកម្ម។ នេះបើយោងតាមលោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ថា កម្មវិធី WAT4CAM បានទទួលហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ជាប្រាក់កម្ចីចំនួន ៥៥លានអឺរ៉ូ និងពីសហភាពអឺរ៉ុប ជាប្រាក់ជំនួយ ចំនួន ១១.៥ លានអឺរ៉ូ) ដោយមានរយ:ពេល ៤ឆ្នាំ (២០២០-២០២៣)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា កម្មវិធីមានគោលបំណងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពងាយរងគ្រោះចំពោះប្រជាជននៅតំបន់ជនបទដោយសារការប្រែប្រួលអាកាសធាតុ ការស្តារឡើងវិញនូវហេដ្ឋារចនាសមម្ព័ន្ធធារាសាស្រ្តបម្រើឲ្យវិស័យកសិកម្ម តាមរយៈវិធីសាស្រ្តរួមបញ្ចូលគ្នាក្នុងខែ្សច្រវាក់ផលិតកម្មតែមួយនៃការគ្រប់គ្រងទឹក សេវាកម្មធនធានទឹក និងផលិតកម្មកសិកម្ម។

WAT4CAM មានសមាសភាព ៤ធំៗ ដូចខាងក្រោម៖ ១- ការស្តារឡើងវិញ និងការបំពេញបន្ថែមនូវហេដ្ឋារចនាសម្ពន្ធស្រោចស្រព ២- ការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងការពង្រឹងសហគមន៍ ៣- ការត្រួតពិនិត្យ និងគ្រប់គ្រងធនធានទឹក និងពង្រឹងគណៈកម្មកាអាងទន្លេ និង៤- ការគាំទ្រដល់ការអនុវត្តកសិកម្មទំនើប ខ្សែច្រវាក់ផលិតកម្មស្រូវ និងពិពិធកម្មកសិកម្ម។

ដើម្បីអនុវត្តសមាសភាពទាំង៤ នេះឲ្យសម្រេចបានជោគជ័យ ក្រុមទីប្រឹក្សា NIRAS និង CIRAD បានសម្រេចផ្តល់ជំនួយបច្ចេកទេស ការធ្វើផែនការ និងការសម្របសម្រួល ដោយបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/អគ្គនាយកដ្ឋានកសិកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here